ព័ត៌មានជាតិ

ព្រះសង្ឃមួយអង្គលោតពីលើដងទង់កំពស់៥០ម៉ែត្រ ធ្វើអត្តឃាតព្រះកាយ

តាកែវ: ព្រះសង្ឃ តាអាចារ្យ យាយជី និងប្រជាពលរដ្ឋជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលឃើញព្រះសង្ឃមួយអង្គបានធ្វើអត្តឃាតដោយលោតពីលើដងទង់ដែលមានកម្ពស់ប្រហែល៥០ម៉ែត្រនៅក្នុងវត្តសម្ដេចពាន់ ស្ថិតក្នុងឃុំក្ដាញ់ ស្រុកព្រៃកប្បាស កាលពីល្ងាចថ្ងៃទី២០ ខែតុលាឆ្នាំ២០១៦។

បើតាមការឱ្យដឹងពីលោក ជុំ ឈឿន អធិការស្រុកព្រៃកប្បាសបានប្រាប់ថា ភិក្ខុដែលធ្វើអត្តឃាតមានព្រះនាម ម៉េង សាម៉ីឌី មានព្រះជម្មាយុ២៤ព្រះវស្សា ដែលគង់ចាំព្រះវស្សាក្នុងវត្ត ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ បានឡើងទៅលើដងទង់នៅក្នុងវត្តដែលមានកម្ពស់ប្រហែល៥០ម៉ែត្រ រួចលោតចុះមកក្រោមបណ្ដាលឲ្យសុគត។

អ្នកឃើញហេតុការណ៍បាននិយាយប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុគេឃើញព្រះសង្ឃខាងលើបានកាន់កាំបិតផ្គាក់មួយដើម រួចនិមន្តឡើងទៅលើដងទង់នោះ។ ពេលឡើងលើទៅដល់ក៏ស្រែកថា លាហើយអ្នកទាំងអស់គ្នា រួចលោតចុះមកក្រោមបណ្ដាលឲ្យសុគតតែម្ដង។ សពព្រះសង្ឃត្រូវបានរៀបចំធើបុណ្យរាមប្រពៃណីនៅវត្តនោះតែម្តង៕

photo_2016-10-21_21-12-15photo_2016-10-21_21-12-19photo_2016-10-21_21-12-22

មតិយោបល់