ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានឡើងវគ្គចែកពូល Suzuki Cup ជាថ្មី ក្រោយខកខានតាំងពីឆ្នាំ២០០៨។
ជ័យជម្នះ ៣ – ២ លើទីម័រមុននេះបន្តិច សមល្មមនឹងឲ្យក្រុមគោព្រៃឈ្នះពានវគ្គជម្រុះ ក្រោយ៣ប្រកួតឈ្នះទាំង៣ មាន៩ពិន្ទុពេញ។
តាមរយៈជ័យជម្នះនេះ ជម្រើសជាតិកម្ពុជា នឹងបានកៅអីមួយនៅពូល B ដែលមាន មីយ៉ាន់ម៉ា វៀតណាម និង ម៉ាឡេស៊ី នៅរង់ចាំ។
បន្ថែមលើនេះ ក្រុមដែលដឹកនាំដោយលោក Lee Taehoon ក៏ទទួលបានប្រាក់ឧបត្ថម្ភ ៥ម៉ឺនដុល្លារអាមេរិក ពីសម្តេចហ៊ុនសែនផងដែរ។
មតិយោបល់