ថ្មីៗនេះដែរ អ្នកវិភាគ Ming-Chi Kuo របស់ក្រុមហ៊ុន KIG បានបង្ហាញព័ត៌មានក្តៅៗ ទាក់ទងនិង ទូរស័ព្ទ iPhone 5S ដែលលេចចេញមកក្រៅរបស់ក្រុមហ៊ុន Apple ។តាមប្រភពព័ត៌មានបានឲ្យដឹងថា ជំនាន់ថ្មី 5S នេះដែរមានទំហំ ១២៨ ជី ដែលជាអង្គចងចាំនៅក្នុងម៉ាស៊ីន ។ ចំណែកតម្លៃនៃទូរស័ព្ទដៃនេះដែរ ខ្ពស់បំផុតគឺ ៤៩៩ ដុល្លារ ជាមួយនឹងបណ្តាញកិច្ចសន្យាមួយ ដែលមានរយៈពេល ២ ឆ្នាំ ។ រហូតមលទល់នឹងពេលនេះដែរ iPhone 5S បានធ្វើការផ្លាស់ប្តូរ ទំហំ Screen ៤ អ៊ីង ដែលដូចទៅនឹង iPhone 5 ។ ទោះបីជាយ៉ាងនេះក្តី ផ្នែករឹងដែលគហៅថា ឆីប (Chip) ត្រូវបានបង្កើនចំណុចថ្មីនោះ A7 និងសន្សំថាមពលរហូតដល់ទៅ ២០ ភាគរយ ដែលខុសពី ឆីប A6 របស់ iPhone 5 ។
ក្នុងទូរស័ព្ទដៃ iPhone 5S មានអង្គចងចាំ ១ ជីសម្រាប់ធ្វើការគណនាទៅលើល្បឿន ហើយមានកាមេរ៉ារហូតដល់ទៅ ៨ មេហ្គាភិចសែល ចំណុចពិសេសនោះគឺ វាអាចស្កេនម្រាមដៃ នៅ Home button ។សម្រាប់ទូរស័ព្ទឆ្លាតវៃនេះដែរ មានជម្រើស ៣ ពណ៌ គឺព័ណ័ស ខ្មៅ និងពណ៌ស្រាសាំប៉ាញ់។
អ្នកវិភាគ Ming-Chi Kuo ដែលជាអ្នកជំនាញលើទូរស័ព្ទដៃនេះដែរ បានរំពឹងថា Apple នឹងប្រកាសជាពិសេស ចេញ iPhone 5S និងទូរស័ព្ទឆ្លាតវៃ Cheap iPhone 5C នឹងចេញនៅថ្ងៃទី ១០ ខែ កញ្ញា ខាងមុខនេះ៕
ព័ត៌មានជាតិ
មតិយោបល់