ព័ត៌មានជាតិ

ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ បង្ក្រាបបានរថយន្តដឹកឈើប្រណីតខុសច្បាប់មួយគ្រឿង ឃាត់ខ្លួនមនុស្ស២នាក់

កំពង់ធំ: រថយន្តដឹកឈើប្រណីតខុសច្បាប់មួយគ្រឿង ត្រូវបានកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ សហការជាមួយនឹងកម្លាំងចម្រុះ ធ្វើការចាប់បង្ក្រាបបាន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦។

ការបង្ក្រាបនេះដែរ គឺធ្វើឡើងដោយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ដឹកនាំមន្ត្រីផ្នែករដ្ឋបាលព្រៃឈើស្ទោង និងសង្កាត់រដ្ឋបាលព្រៃឈើ សាលាវិស័យ សហការជាមួយកម្លាំងអាវុធហត្ថស្រុកប្រាសាទបល្ល័ង្គ រួមនឹងកម្លាំងស្នងការនគរបាលខេត្ត ។ ជាក់ស្តែងក្នុងការបង្ក្រាបនេះ កម្លាំងបានធ្វើការឃាត់បានរថយន្ត ចំនួន០១គ្រឿង ម៉ាក តូយ៉ូតា តាកូម៉ា ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Z-2263 ដែលរថយន្តនេះ បានដឹកជញ្ជូនឈើអារប្រភេទប្រណីត(ធ្នង់)ចំនួន ៣០ដុំ ស្មើនឹង ០,៩៥២ម៉ែត្រ ត្រីគុណ រួមនឹងឃាត់បានមនុស្សចំនួន ០២នាក់ផងដែរ។

បច្ចុប្បន្នវត្ថុតាង ត្រូវបានកម្លាំងយកមករក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើស្ទោង ចំណែកជនសង្ស័យត្រូវបាន កម្លាំងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

បទល្មើសព្រៃឈើ

បទល្មើសព្រៃឈើ

បទល្មើសព្រៃឈើ

មតិយោបល់