កាមេរូនៈ របាយការណ៍វិទ្យុរដ្ឋ CRTV បានឲ្យដឹងថា រថភ្លើងដឹកអ្នកដំណើរមួយ ចេញពីរដ្ឋធានី Yaounde ទៅកាន់ទីក្រុងសេដ្ឋកិច្ច Douala របស់ប្រទេសកាមេរូន បានរត់ធ្លាក់ផ្លូវ កាលពីថ្ងៃសុក្រ បណ្ដាលឲ្យមនុស្សចំនួន ៥៣ នាក់ស្លាប់ និងប្រហែល ៣០០ នាក់ទៀតរងរបួស។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៦។
រថភ្លើងនេះ បានរត់ធ្លាក់ផ្លូវ នៅស្ថានីយ Eseka ក្នុងតំបន់ Centre Region ចម្ងាយប្រហែល ១២០ គីឡូម៉ែត្រពីទីក្រុង Yaounde ។
ហេតុការណ៍នេះ បានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីផ្នែកមួយនៃផ្លូវទីក្រុង Yaounde និង Douala មានភ្លៀងធ្លាក់ខ្លាំង អំទ្បុងពេលយប់៕
មតិយោបល់