ករណីរថយន្តដឹកឈើ បើកជៀសគោយន្ត ក៏រេចង្កូតធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងឡើងលើ បណ្ដាលឲ្យស្លាប់ម្នាក់ រងរបួសធ្ងន់ ២នាក់
កំពង់ធំៈ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៤និង១៨នាទី(ជិតភ្លឺ) លើផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ២២-២៣ ភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ដ បើកបរជៀសគោយន្ដកន្ត្រៃយ៍ ក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង បណ្ដាលឲ្យស្លាប់០១នាក់ (ប្រុស) របួសធ្ងន់០១នាក់(ប្រុស) របួសស្រាល០១នាក់(ប្រុស)…