ពោធិ៍សាត់ៈ វាពិតជាសាហាវមែន និងធ្វើឲ្យអ្នកភូមិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅខណៈដែលដែលបុរសម្នាក់មានទំនាស់ពាក្យសម្តីជាមួយកូនប្រុសរបស់ខ្លួនវ័យជំទង់ម្នាក់ ហើយឈានទៅយកពូថៅមកវាយសំពងក្បាល និងកាប់ឡើងលៀនគ្រាប់ភ្នែក បណ្តាលឲ្យដេកដួលក្នុងថ្លុកឈាមស្លាប់ ពេលបញ្ជូនដល់មន្ទីពេទ្យតែម្តង។
បើតាមសេចក្តីរាយការណ៍ថា ហេតុការណ៍ដ៏ឃោឃៅ ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង៤៥នាទីព្រលប់ ថ្ងៃទី២១ ខែតុលា ធ្នាំ២០១៦នៅចំណុចភូមិបាកាន ឃុំត្រពាំងឆឹង ស្រុកបាកាន ខេត្តពោធិ៍សាត់។
បើតាមការបញ្ជាក់ពីមន្ត្រីនគរបាលស្រុកបាកាន បានឲ្យដឹងថា ជនដៃដល់ជាឪពុកមានឈ្មោះ កៅ សាន អាយុ៤៩ឆ្នាំ រស់នៅភូមិបាកាន ឃុំត្រពាំងឆឹង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ចំណែកកូនប្រុសដែលត្រូវឪពុកកាប់ស្លាប់នេះមានឈ្មោះ សាន ឌី អាយុ២៧ឆ្នាំ រស់នៅជាមួយគ្នា។
មន្ត្រីនគរបាលបានបញ្ជាក់ទៀតថា បុរសជាឪពុកបានប្រើប្រាស់ពូថៅវាយទៅលើកូន ចំលើចិញ្ចើមខាងធ្វេង ១ពូថៅ បណ្ដាលឲ្យលៀនភ្នែកឆ្វេង និងកាប់បណ្តាលឲ្យរងរបួសធ្ងន់ហើយបានស្លាប់ពេលបញ្ជូនទៅមន្ទីពេទ្យខេត្តពោធិ៍សាត់។ក្រោយពីធ្វើសកម្មភាពរួច បុរសជាឪពុកបាន គេចខ្លួនបាត់។
នគរបាលបញ្ជាក់ថា មូលហេតុដែលបុរសជាឪពុកវាយសម្លាប់កូនបែបនេះមកពី ឈ្មោះសាន ឌី ដែលជាកូនពេលផឹកស៊ីស្រវឹងម្តងៗតែងតែ គំរាមរករឿង សម្លាប់ឪពុក ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ។ ហើយបច្ចុប្បន្ន ជនដៃដល់ត្រូវបានសមត្ថកិច្ចតាមស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕
មតិយោបល់