ព័ត៌មានជាតិ

រថយន្តធុនត្រាបុកម៉ូតូសណ្ដោងរ៉ឺម៉កពីក្រោយ ស្រ្តីមានផ្ទៃពោះម្នាក់រងរបួសធ្ងន់

ពោធិ៍សាត់ៈ ស្រ្តីមានផ្ទៃពោះម្នាក់ បានរងរបួសធ្ងន់ រីឯប្ដីរងរបួស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉កកាលពីវេលាម៉ោង១៖៥០នាទីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៦៤- ១៦៥ ស្ថិតនៅភូមិក្រាំងធំ ឃុំអូសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាកធុនត្រា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-8957 បើកបរដោយឈ្មោះ កេត សុផល ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិផ្លូវទទឹង ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ធ្វើដំណើរពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូសណ្តោងរ៉ឺម៉កពីក្រោយពេញទំហឹង បណ្តាលឲ្យម៉ូតូ និងរ៉ឺម៉កប៉ើងធ្លាក់ចូលទឹកស្រែ និងរងរបួសធ្នន់ស្រាល២នាក់តែម្ដង។

ជនរងគ្រោះឈ្មោះ ជិន ផល្លីន អាយុ៣២ឆ្នាំជនជាតិខ្មែរ ជាអ្នកបើកបរម៉ូតូត្រូវជាប្តី រងរបួសស្រាល ចំណែកប្រពន្ធដែលមានផ្ទៃពោះឈ្មោះ ងួន អៀង អាយុ៣២ឆ្នាំ រងរបួសធ្ងន់ ត្រូវដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ភ្លាមៗផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅធ្វើការវាស់វែង រួចអូសយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំដោះស្រាយពេលក្រោយ៕

photo_2016-10-22_17-17-20photo_2016-10-22_17-17-17photo_2016-10-22_17-17-18

មតិយោបល់