ព័ត៌មានជាតិ

មន្ត្រីរាជការ ប៉ូលិស ទាហាន ប្រពន្ធកូន នឹងត្រូវបានតម្លើងប្រាក់ខែចាប់ពីដើមឆ្នាំ២០១៧

ភ្នំពេញៈ មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ នៅឆ្នាំ២០១៧ខាងមុខ នឹងត្រូវតម្លើងប្រាក់បៀវត្សរ៍មូលដ្ឋាន ក្នុងអត្រា១២ភាគរយ ខណៈប្រពន្ធ និងកូនរបស់មន្ត្រីទាំងនោះ ក៏ត្រូវតម្លើងប្រាក់ឧបត្ថម្ភផងដែរ គឺប្រាក់ឧបត្ថម្ភសម្រាប់កូនម្នាក់ៗចំនួន១ម៉ឺនរៀលក្នុងខែ និងប្រពន្ធទទួលប្រាក់ឧបត្ថម្ភ១,៥ម៉ឺនរៀលក្នុងខែ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ។

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា នៅឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងចំណាយថវិកា២០,១៨៤,៤៥៧ លានរៀល ស្មើនឹងជាង៥ពាន់លានដុល្លារ អាមេរិក ស្មើនឹង២២.៦៧% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) គឺមានកំណើន១៥.៦% ធៀបនឹងថវិកាឆ្នាំ២០១៦។

នៅឆ្នាំ២០១៧ រាជរដ្ឋាភិបាលគ្រោងចំណាយ សម្រាប់បៀវត្សរ៍មន្ត្រីរាជការ នូវទឹកប្រាក់ចំនួន ៦,៨០៤,០៥៩ លានរៀល ក្នុងនោះបានគ្រោង តម្លើងប្រាក់បៀវត្សរ៍មូលដ្ឋានក្នុងអត្រា១២%, តម្លើងប្រាក់ឧបត្ថម្ភប្រពន្ធ កូនមន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ដោយឲ្យកូនម្នាក់ចំនួន ១០,០០០រៀលក្នុងមួយខែ និងប្រពន្ធចំនួន១៥,០០០រៀល ក្នុងមួយខែ និង ការតម្លើងប្រាក់បំណាច់មុខងារ៕

កិច្ចប្រជុំគណៈរដ្ឋមន្ត្រីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី

មតិយោបល់