ព័ត៌មានជាតិ

ម៉ូតូស្មាស់ពន្លះហាយលែនឌ័រស្លាកលេខ ភ្នំពេញ 2V-5003 ត្រង់ចំណុចផ្លូវបែកជាបួនពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញៈ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈដែលជិះម៉ូតូម្នាក់ឯង រួចបានបុកជាមួយរថយន្តហាយលែនឌ័រត្រង់ចំណុចផ្លូវបំបែកជាបួនពេញទំហឹង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ៣១០ កែងនិងផ្លូវ១៩៩ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AF-5760 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៩៩ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ដោយជាចំណុចផ្លូវបំបែកជាបួន មិនបានប្រយ័ត្ន ក៏មានរថយន្តម៉ាកហាយលែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2V-5003 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣១០ ក្នុងទិសដៅពីកើតទៅលិចហើយមិនបានប្រយ័ត្នដូចគ្នាក៏ជ្រុលបុកគ្នាពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូដួលបោកក្បាលទៅនឹងថ្នល់ បណ្តាលឲ្យរងរបួសរធ្ងន់។ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។ បន្ទាប់មកក៏មានភាគីខាងជនរងគ្រោះបានចុះមកដល់ចំណុចកើតហេតុដោយសារតែស្គាល់គ្នាក៏សម្របសម្រួលគ្នាដោយចេញថ្លៃជួសជុលរៀងខ្លួនដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុមិនរំខានសមត្ថកិច្ច។

មតិយោបល់