ព័ត៌មានជាតិ

RANGE ROVER សាកកម្លាំងជាមួយ LAND CRUISER ក្រឡាប់ផ្ងារជើង រងការខូចខាតទាំងសងខាង

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាង រថយន្ត RANGE ROVER បានបុកគ្នាជាមួយរថយន្ត LAND CRUISER នៅចំណុចផ្លូវបែកជាបួន បណ្តាលឱ្យរថយន្ត LAND CRUISER ក្រឡាប់ផ្ងារជើងទល់មេឃ និងរងការខូចខាតយ៉ាងធ្ងន់ធ្ងរទាំងសងខាង សំណាងល្អអ្នកបើកបរមិនរងរបួស។ ភ្លាមៗនោះ រថយន្ត RANGE ROVER ក៏ព្យាយាមបើកគេចមកដល់ចំណុចស្តុបផ្សារទួលទំពូង ក៏ត្រូវឃាត់បានតែម្ដង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវ ព្រះសីហនុ កែងនឹងផ្លូវលេខ១៦៣ ស្ថិតនៅក្នុង សង្កាត់វាល់វង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តRANGE ROVER ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AM-9992 បើកបរដោយនារីរូបស្រស់ម្នាក់ និងនារីរួមដំណើរម្នាក់ទៀត បានធ្វើដំណើរតាមផ្លូវលេខ១៦៣ ក្នុងទិសដៅ ពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏មានរថយន្ត LAND CRUISER ទំនើបមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2W-8458 បើកបរដោយស្រ្តីម្នាក់តាមបណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីកើតលិច លុះមកដល់ចំណុចកើតហេតុរថយន្តទាំងពីរមិនបានបន្ថយល្បឿនឡើយ ក៏ធ្វើឲ្យរថយន្ត RANGE ROVER បើកជ្រុលទៅបុកចំពាក់កណ្តាល រថយន្ត LAND CRUISER បណ្តាលឲ្យក្រឡាប់ផ្ងារជើងយប់។ ភ្លាមៗនោះរថយន្ត RANGE ROVER ដែលគេថា ជារថយន្តបង្កនោះ ក៏ព្យាយបើកគេចខ្លួន មកស្តុបផ្សារទួលទំពូង ក៏ត្រូវឃាត់បានតែម្ដង។ សូមបញ្ចាក់ថា អ្នកបើកបរពុំមានរងគ្រោះថ្នាក់ឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចណ៍របស់ស្នងកាដ្ឋាននគរបាលជើងគោក បានចុះមកធ្វើការវាស់វែង ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

https://youtu.be/18G_1todYwo

photo_2016-10-23_07-33-36photo_2016-10-23_07-33-23photo_2016-10-23_07-33-25photo_2016-10-23_07-33-26photo_2016-10-23_07-33-27photo_2016-10-23_07-33-28-2photo_2016-10-23_07-33-28photo_2016-10-23_07-33-29photo_2016-10-23_07-33-30-2photo_2016-10-23_07-33-30photo_2016-10-23_07-33-31photo_2016-10-23_07-33-33photo_2016-10-23_07-33-34photo_2016-10-23_07-33-35

មតិយោបល់