ព័ត៌មានជាតិ

Smart ៥០០% ត្រឡប់មកវិញ​

​កាលពី​ចុង​សប្ដាហ៍​មុន​នេះ ក្រុមហ៊ុន Beeline បាន​ជួន​ដំណឹង​ដល់​អតិថិជន​របស់​ខ្លួន​ពី​សេវាកម្ម​ប្ដូរ​លុយ​ត្រូវ​បាន​វិលត្រឡប់​មក​វិញ តែ​នៅ​ពេល​នេះ ក្រុមហ៊ុន Smart ក៏​បាន​ត្រឡប់​មក​វិញ​នូវ​ការ​ថែមលុយ​ដ៏​សម្បើម​ដល់​អតិថិជន​បន្ទាប់ពី​រដ្ឋាភិបាល​បាន​យល់ព្រម​លើ​សំណើ​ប្រកួតប្រជែង​សេរី​។​

“Smart ល្អ​” ឥឡូវនេះ​រាល់ពេល​បញ្ចូល​លុយ​នឹង​ទទួលបាន​លុយ​បន្ថែម​ដ៏​អស្ចារ្យ 500% ។ អតិថិជន​គ្រាន់តែ​ទិញ​ស៊ីម​កាត Smart ថ្មី ឬក៏​ប្តូរ​មក​គម្រោង​តម្លៃ​នេះ ដោយ​ចុច *500# (​ឥត​គិត​លុយ​សំរាប់​លើកដំបូង​)​។ លុយ​ប​នែ្ថ​ម​ដែល​ទទួលបាន 300% សម្រាប់​ផ្ញើ​សារ នៅក្នុង​ប្រព័ន្ធ ហើយ 200% ទៀត​សម្រាប់​ប្រើប្រាស់​អ៊ិន​ធឺ​ណិ​ត​ធម្មតា​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​មិន​មុននេះ ក្រសួង​បាន​ចេញ​សេចក្ដីប្រកាស​ឲ្យ​បញ្ឈប់​ការបន្ថែម​លុយ និង​នាទី​ផ្សេងៗ ប៉ុន្តែ​ក្រោយមក​ក៏​បាន​លុបចោល​វិញ​៕​
smart

មតិយោបល់