ព័ត៌មានសុខភាព

វិធីបន្សាបការញៀនស្រា ដែលមានប្រសិទ្ធភាពបំផុត

ការញៀននឹងគ្រឿងស្រវឹងមិនមែនជារឿងល្អនោះឡើយ ព្រោះវាអាចប៉ះពាល់ដល់សុខភាព ជាពិសេសថ្លើមអាចរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ។

តើមានវិធីអ្វីដែលអាចផ្តាច់ការញៀនស្រាបាន? វិធីមិនមែនអត់នោះទេ ប្រសិនបើអ្នកព្យាយាមអនុវត្តរាល់ថ្ងៃ បញ្ហាមួយនេះនឹងអាចដោះស្រាយយ៉ាងមានប្រសិទ្ធភាព។

ទឹកការ៉ុត៖ ទឹកការ៉ុតមិនត្រឹមតែជាភេសជ្ជៈនាំមកនូវអត្ថប្រយោជន៍ដល់សុខភាពប៉ុណ្ណោះទេ វាមានតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ចំណង់សេពគ្រឿងស្រវឹង ឬព្យាបាលការញៀនគ្រឿងស្រវឹងយ៉ាងពូកែ។

ប្រេងខ្ញី៖ បន្ថែមប្រេងខ្ញីពីរបីដំណក់ទៅក្នុងកាហ្វេ ឬទឹកឃ្មុំមួយស្លាបព្រា គឺអាចជួយកម្ចាត់ការញៀនគ្រឿងស្រវឹងបាន។

ផ្លែឈើសម្បូរជាតិសរសៃ៖ ជាពិសេសផ្លែក្រូច និងផ្លែទទឹម វាអាចជួយរក្សាកម្រិតជាតិស្ករក្នុងឈាម។ មួយវិញទៀត ពួកវាអាចដោះស្រាយបញ្ហាញៀនគ្រឿងស្រវឹងយ៉ាងមានប្រសិទ្ធភាព។

ស្លឹកម្រះ៖ រុក្ខជាតិល្វីងមួយប្រភេទនេះ អាចជួយបណ្តេញជាតិពុលពីរាងកាយ និងកាត់បន្ថយការញៀនស្រា។ អ្នកគ្រាន់តែបេះស្លឹកម្រះពីរបីសន្លឹក, ទឹកក្រូចឆ្មា២ស្លាបព្រាកហ្វេ លាយជាមួយបឺរបន្តិច បន្ទាប់មកទទួលទានជារៀងរាល់ថ្ងៃ៕

alcohol-drunk

មតិយោបល់