ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ កំពុងស្ថាបនាផ្លូវលេខ១៣២ជាប់វត្តនាគវ័ន្ត ប្រវែង៨៣០ម៉ែត្រ

ភ្នំពេញៈ ឃើញថា ក្នុងតំណាក់កាលចុងក្រោយនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញក្រោយការណែនាំនិងចង្អុលបង្ហាញពីរដ្ឋបាលរាជធានីភ្នំពេញ បានសម្រុកធ្វើការជួលជុលផ្លូវសំបុកមាន់ និងស្ថាបនាផ្លូវជាច្រើនខ្សែ មិនថាផ្លូវនៅក្នុងក្រុងឬផ្លូវតភ្ជាប់ទៅខេត្តកណ្តាលឡើយ ។ ការជួលជុលនិងស្ថាបនាផ្លូវជាច្រើនខ្សែ និងជាបន្តបន្ទាប់នេះអ្វើឡើងក្នុងបំណងតែមួយគត់ គឺធ្វើយ៉ាងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋជាអ្នកដំណើរ និងម្យ៉ាងទៀត ដើម្បីលើកសោភណ្ឌភាពរាជធានីភ្នំពេញ ឲ្យសមជារាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ជាក់ស្តែងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ រដ្ឋបាលរាជធានីភ្នំពេញ កំពុងស្ថាបនាផ្លូវលេខ ១៣២ ជាប់វត្តនាគវ័ន្ត ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ជាប់ព្រំប្រទល់សង្កាត់ស្រះចក ខណ្ឌដូនពេញមានប្រវែងសរុប ៨៣០ម៉ែត្រ។

រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី២៣ខែតុលាឆ្នាំ២០១៦ រដ្ឋបាលរាជធានីភ្នំពេញ កំពុងស្ថាបនាផ្លូវលេខ ១៣២ ជាប់វត្តនាគវ័ន សរុបប្រវែង ៨៣០ម៉ែត្រ ទទឹង ៩ម៉ែត្រទៅ១៦ម៉ែត្រ កម្រាស់ ២០សង់ទីម៉ែត្រ ដោយក្នុងនោះចាប់ពីមហាវិថីសហព័ន្ធរុស្ស៊ីដល់ផ្លូវដែកមានប្រវែង ២១៥ម៉ែត្រ ទទឹង ១៦ម៉ែត្រ និងបន្តរហូតដល់ផ្លូវលេខ ៥៦៦ ប្រវែង ៦១៥ម៉ែត្រ ទទឹង ៩ម៉ែត្រ ស្ថិតក្នុងខណ្ឌទួលគោក៕

photo_2016-10-23_18-40-36photo_2016-10-23_18-40-39photo_2016-10-23_18-40-42photo_2016-10-23_18-40-44photo_2016-10-23_18-40-46photo_2016-10-23_18-40-48photo_2016-10-23_18-40-50

មតិយោបល់