ព័ត៌មានជាតិ

រំលោភក្មេងស្រីអាយុ ១២ឆ្នាំម្នាក់ សម្រេចជាច្រើនដង ត្រូវសមត្ថកិច្ចវាយខ្នោះ

ភ្នំពេញៈ បុរសម្នាក់ត្រូវបានកម្លាំង សមត្ថកិច្ចប៉ុស្តិ៍នគរបាល ទួលសង្កែ ចាប់ឃាត់ខ្លួន បន្ទាប់ពីបុរសនោះ បានធ្វើសកម្មភាព ចាប់រំលោភ ក្មេងស្រីម្នាក់ បានសម្រេចជាច្រើនដង តាំងពីខែមិថុនា ឆ្នាំ២០១៦កន្លងមក រហូតមកដល់បច្ចុប្បន្ន នៅផ្ទះអ៊ុំស្រីរបស់ជនរងគ្រោះ ហេតុការណ៍នេះ បានកើតឡើងកាលពីល្ងាច ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ដែលស្ថិតនៅផ្ទះអ៊ុំស្រី ផ្លូវលេខ៩០០ ក្រុម១ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ថន ធារ៉ា ហៅធា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករលក់គ្រឿងរថយន្ត ។ ចំណែកឯ ក្មេងស្រីរងគ្រោះមានឈ្មោះ ប ស ជ ត អាយុ ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស បច្ចុប្បន្នអ្នកទាំង ២នាក់ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីខែមិថុនា ឆ្នាំ២០១៦ ជនសង្ស័យបានទិញទូរស័ព្ទថ្មី មួយគ្រឿង ដោយភ្ជាប់អ៊ីនធើណេត ហើយបានចាក់រឿងសិចឲ្យក្មេងស្រីរងគ្រោះមើល រួចមកក៏បបួលក្មេងស្រី រងគ្រោះរំលោភបានសម្រេច ហើយថែមទាំងបាន គម្រាមក្មេងរងគ្រោះមិនឲ្យប្រាប់អ៊ុំស្រី បើក្មេងស្រីរងគ្រោះនោះ ហ៊ានប្រាប់អ៊ុំស្រីរូបគេ នឹងសម្លាប់ចោល ។ ក្រោយមក ក្មេងស្រីរងគ្រោះមានការភ័យខ្លាចយ៉ាងខ្លាំង ដោយសារតែ ជនសង្ស័យបានគម្រាម សម្លាប់បំបិតមាត់ ដោយទុកឲ្យជនសង្ស័យ ធ្វើសកម្មភាពរំលោភ បានសម្រេចជាច្រើនដង ហើយនៅយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ ទើបក្មេងស្រីរងគ្រោះ ទៅផ្ទះបងប្អូន ហើយក៏បានប្រាប់បងប្អូនឲ្យដឹង ភ្លាមៗនោះ បងប្អូនខាងក្មេងស្រីរងគ្រោះ បាននាំប្អូនរបស់ខ្លួន ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលសង្កែ ដើម្បីធ្វើការឃាត់ខ្លួន ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំសមត្ថកិច្ចឃុំខ្លួន ជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនិតិវិធីច្បាប់ ៕

photo_2016-08-20_10-25-55 photo_2016-08-20_10-25-54 photo_2016-08-20_10-25-52 photo_2016-08-20_10-25-51 photo_2016-08-20_10-25-50

មតិយោបល់