ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿងខ្មែរឈ្នះពានពីបារាំង ដាក់បញ្ចាំងផ្លូវការ

ភ្នំពេញៈ នៅទីបំផុតខ្សែរឿង«កោះពេជ្រ»ដែលត្រូវបានប្រកាសថាឈ្នះពានអន្តរជាតិជាភាពយន្តមានគុណភាពល្អត្រូវបានបើកសម្ពោធដាក់បញ្ចាំងជាផ្លូវការហើយកាលពីយប់ថ្ងៃទី២៦តុលា នៅរោងកុន Legend ផ្សារទំនើបទួលគោក។ ខ្សែរឿងនេះក៏ត្រូវបានបញ្ជាក់ថាចូលរួមសម្ដែងពីតារាៗមិនមែនអាជីពដែលជ្រើសចេញពីតាមថ្នល់ផងដែរ ដើម្បីឲ្យការសម្ដែងរបស់ពួកគេមានភាពរស់រវើកដោយមិនចាំបាច់ហ្វឹកហាត់។ ជាក់ស្ដែងតួអង្គឯកប្រុសគឺជាអ្នកចាប់ម៉ូយតាមរថយន្ត និងធ្លាប់បម្រើការជាកម្មករនាពេលអតីតកាលប៉ុណ្ណោះ ទើបលោកអាចសម្ដែងជាតួអង្គកម្មករសំណង់ និងជាក្មេងដែលមានការតស៊ូបានល្អ។

លោកជូ ដេវី ផលិតកររឿង«កោះពេជ្រ»បានអះអាងថានេះជារឿងដែលនិយាយពីការជួបជុំរបស់បងប្អូនប្រុស២នាក់ បន្ទាប់ពីពួកគេមានឱកាសចាកចេញពីស្រុកហើយមកធ្វើការនៅកោះពេជ្រ។ រឿងនេះលោកថាបានថតកាលពីខែ១២ក្នុងឆ្នាំ២០១៥ និងបានយកទៅប្រកួតក្នុងមហោស្រពភាពយន្ត«កាន»នៅប្រទេសបារាំងកាលពីខែ៥ក្នុងឆ្នាំ២០១៦ ដោយទទួលបានពានជាភាពយន្តល្អ និងរស់រវើកក្នុងចំណោមភាពយន្តរាប់រយមកពីគ្រប់ទិសទីដែលបានបង្ហាញខ្លួន។ លោកថាគឺជាមោទនភាពធំមួយដែលភាពយន្តខ្មែរត្រូវបានទទួលស្គាល់គុណភាពដោយគណកម្មការវាយតម្លៃភាពយន្តនៅក្រៅប្រទេស។ យ៉ាងណាក៏ដោយលោកនៅមិនទាន់ដឹងថាខ្សែរឿងមួយនេះនឹងទទួលបានការគាំទ្រខ្ពស់ក្នុងពេលដាក់បញ្ចាំងនៅកម្ពុជានៅឡើយទេ។

នៅក្នុងពិធីបើកសម្ពោធរឿង«កោះពេជ្រ»នោះ បើទោះមិនមានតារាសម្ដែងល្បីៗចូលរួមជាភ្ញៀវកិត្តិយស ក៏មានវត្តមានរដ្ឋមន្ត្រី២រូបមកពីក្រសួងព័ត៌មាន និងក្រសួងវប្បធម៌។ ក្នុងនោះក៏មានវត្តមានផលិតករកុនមួយចំនួនចូលរួមផងដែរ៕

photo_2016-10-26_22-26-01photo_2016-10-26_22-26-04photo_2016-10-26_22-26-06photo_2016-10-26_22-26-08photo_2016-10-26_22-26-09photo_2016-10-26_22-26-11photo_2016-10-26_22-26-12photo_2016-10-26_22-26-14photo_2016-10-26_22-26-16photo_2016-10-26_22-26-17photo_2016-10-26_22-26-19photo_2016-10-26_22-26-20photo_2016-10-26_22-26-22photo_2016-10-26_22-26-24photo_2016-10-26_22-26-25photo_2016-10-26_22-26-27photo_2016-10-26_22-26-28photo_2016-10-26_22-26-30photo_2016-10-26_22-26-31photo_2016-10-26_22-26-33photo_2016-10-26_22-26-34photo_2016-10-26_22-26-36photo_2016-10-26_22-26-37photo_2016-10-26_22-26-39photo_2016-10-26_22-26-40photo_2016-10-26_22-26-42photo_2016-10-26_22-26-44photo_2016-10-26_22-26-45photo_2016-10-26_22-26-47photo_2016-10-26_22-26-49photo_2016-10-26_22-26-50photo_2016-10-26_22-26-52photo_2016-10-26_22-26-54photo_2016-10-26_22-26-57photo_2016-10-26_22-26-59photo_2016-10-26_22-27-01photo_2016-10-26_22-27-02photo_2016-10-26_22-27-04photo_2016-10-26_22-27-06photo_2016-10-26_22-27-08

មតិយោបល់