ភ្នំពេញៈ ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ មកលំហែកាយកំសាន្តនៅសួនច្បារសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងសាងសង់បង្គន់សាធារណៈ នៅទីតាំងសួនច្បារបទុមវតី ចំនួន២ទីតាំង ស្មើនឹងចំនួន៣២បន្ទប់ ហើយមកដល់ពេលនេះការដ្ឋានសម្រេចបាន៩៥%ហើយ។
នេះបើតាមការបង្ហាញឲ្យឃើញតាមរយៈប្រព័ន្ធសង្គមហ្វេសបុក របស់លោកប៉ា សុជាតិវង្ស ដោយបានសរសេរថា គិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ការងារការដ្ឋានបន្ទប់ទឹក និងបង្គន់សាធារណៈក្នុងសួនកុមារ និងមុខវត្តបទុមវតី សម្រេចបាន ៩៥%។
ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋមកលំហែកំសាន្តនៅសួនច្បារសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងសាងសង់បង្គន់សាធារណៈនៅទីតាំងសួនច្បារបទុមវតី ចំនួន ២ទីតាំង សរុបចំនួន៣២បន្ទប់ ក្នុងនោះរួមមានទី ១ក្នុងសួនកុមារ ចំនួន១៣បន្ទប់ និងទី២ជាប់ផ្លូវស៊ូ ស្រ៊ុន ចំនួន១៩បន្ទប់៕
មតិយោបល់