ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័នឹងករណីគ្រឿងញៀន

ត្បូងឃ្មុំ: ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលក្រុងសួង ធ្វើការស្រាវជ្រាវចាប់ខ្លួន ពីបទជួញដូរនិងរក្សាទុកនូវសារធាតុញៀនខុសច្បាប់ ដែលការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិពោធិ៍ភិល សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះ មានឈ្មោះ ម៉ន ហន ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។

ក្នុងនោះដែរ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន១កញ្ចប់(ធុនកណ្តាល) សំបកថង់សម្រាប់ខ្ចប់គ្រឿងញៀនចំនួន៤៩កញ្ចប់ ដែលជនសង្ស័យបានលាក់ទុកជាប់នឹងខ្លួន។

សមត្ថកិច្ចបានបន្តថា ក្រោយពីចាប់ខ្លួនបានជនសង្ស័យរួចមក សមត្ថកិច្ចបានសុំការអនុញ្ញាតពីលោកព្រះរាជអាជ្ញារង ដើម្បីធ្វើការឆែកឆេរផ្ទះរបស់ជនសង្ស័យរូបនេះរកវត្ថុតាងបន្ថែមទៀត ដោយធ្វើការដកហូតបាន ដាវចំនួន០៣ដើម បន្ថែមទៀត ចំណែកគ្រឿងញៀនវិញរកមិនឃើញនោះទេ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យរូបនេះបានសារភាពថា ថ្នាំញៀនខាងលើខ្លួនបានទិញពីឈ្មោះ ប្រុស នៅក្រុងសួង សម្រាប់យកមកលក់បន្តនិងប្រើប្រាស់ផ្ទាល់ខ្លួនខ្លះ ។ ហើយបច្ចុប្បន្ន ជសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់៕

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់