កំពង់ស្ពឺៈ កម្លាំងចម្រុះរបស់បញ្ជាការកងឯកភាពស្រុកឪរ៉ាល់ បានចុះបង្ក្រាបបទល្មើសព្រៃឈើមួយកន្លែង ដែលត្រូវបានក្រុមឈ្មួញដឹកយកមកលាក់ទុកនៅខាងមុខក្រុមហ៊ុនកំពង់ស្ពឺស៊ូហ្គឺ ដកហូតបានឈើប្រណីតជាច្រើនដុំ ដែលការបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចជាប់របងក្រុមហ៊ុន កំពង់ស្ពឺ ស៊ូហ្គឺ ចំការអំពៅ របស់លោក លី យ៉ុងផាត់ ស្ថិតនៅក្នុងភូមិល្ងឹម ឃុំ ត្រពាំងជោ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ។
ក្នុងការបង្ក្រាបនេះដែរ គឺធ្វើឡើងដោយមានការដឹកនាំកម្លាំងដោយលោក ប៊ុន វិចិត្រ អភិបាលរងស្រុកឪរ៉ាល់ សហការជាមួយនិងមន្ត្រីបរិសា្ថន ដឹកនាំដោយលោកនួន ចក បញ្ជាការកងឯភាពស្រុកឪរ៉ាល់ សហការជាមួយមន្ត្រីរដ្ឋបាល ប៉ូលិសស្រុកឪរ៉ាល់ លោក ឌុំវណ្ណៈ សំនៀង បានដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសព្រៃឈើខាងលើ ដែលត្រូវបានក្រុមឈ្មួញដឹកយកមកលាក់ទុកនៅជាប់នឹងរបងក្រុមហ៊ុន កំពង់ស្ពឺ ស៊ូហ្គឺខាងលើ ។ ជាក់ស្តែងកម្លាំងបានធ្វើការរឹបអូសបាន ឈើប្រភេទ ធ្នុង មានមុខ១៨ជុំ ប្រវែង១ម៉ែត្រ ២តឹក មានចំនួន៣៨ដុំ និងឈើរាជកុលសុទ្ធតែមុខកាត់ធំៗ មុខ ៨០.៤០ និង៥០កម្រាស់៥ហ៊ុន ប្រវែង២ម៉ែត្រ៧០ ចំនួន៥៩សន្លឹក។
ហើយបច្ចុប្បន្ន ចំពោះវត្ថុតាងខាងលើត្រូវបានកម្លាំងមានសមត្ថកិច្ចរឹបអូស យកមករក្សាទុកនៅស្នាក់ការបរិស្ថាន ស្រុកឪរ៉ាល់ ស្ថិតក្នុងឃុំសង្កែសន្ទោប ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ។
គួរបញ្ជាក់ផងដែរថា បើយោងតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាម្ចាស់ឈើខាងលើ ជារបស់ លោក ឆេរ រស់នៅភូមិព្រៃជុំ ឃុំជើងរាស់ ស្រុកឧតុដង្គ ខេត្តកំពង់ស្ពឺ ជាថៅកែដុះស្លែរយូរណាស់មកហើយ។
ក្នុងនោះដែរ មន្ត្រីបរិស្ថានបានឲ្យដឹងថា កម្លាំងរបស់លោកបានធ្វើការចុះល្បាតស្ទើរជារៀងរាល់ថ្ងៃ តែក្នុងរដូវភ្លៀងនេះផ្លូវពិបាកធ្វើដំណើរ ទើបក្រុមជនល្មើសឈ្លាតឱកាសប្រព្រឹត្តិបទល្មើសបានយ៉ាងដូច្នេះ៕
https://youtu.be/pWYYf9m1gsI
មតិយោបល់