ព័ត៌មានជាតិ

ខូចអនាគតហេីយនៅក្មេងសោះមិនគួធ្វេីខ្លួនបែបនេះទេ!

ភ្នំពេញ:យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាកម្លាំង ផ្នែក ព្រហ្មទណ្ឌ បាន សហការ ជាមួយ កម្លាំង ប៉ុស្តិ៍ នគរបាល រដ្ឋបាល ទឹកល្អក់ ទី ៣ និង កម្លាំង ប៉ុស្តិ៍ នគរបាល រដ្ឋបាល បឹង សាឡា ង នៃ អធិការដ្ឋាន នគរបាល ខណ្ឌទួលគោក បាន ធ្វើការ ឃាត់ខ្លួន ជនសង្ស័យ ចំនួន ម្នាក់ បទ លួច មាន ស្ថាន ទម្ងន់ទោស ( ឆក់ កាបូបស្ពាយ ) ស្ថិត នៅ ត្រង់ ចំណុច មុខ ផ្ទះ លេខ ៥៦AU ផ្លូវ លេខ ២៣០ ក្រុម ទី ១៣ ភូមិ ៤ សង្កាត់ បឹង សាឡា ង ខណ្ឌទួលគោក រាជធានី ភ្នំពេញ កាលពី វេលា ម៉ោង ១៥ និង ១០ នាទី ថ្ងៃ ទី ១១ ខែមេសា ឆ្នាំ ២០២០ ។

មន្ត្រី នគរបាល ខណ្ឌទួលគោក បាន ឲ្យ ដឹង ថា ៖ ជនសង្ស័យ ឈ្មោះ ហួ ន សេង ហៅ សេង ភេទ ប្រុស អាយុ ១៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស បឋម សិក្សា បឹង សាឡា ង ស្នាក់ នៅផ្ទះ ជួល ផ្លូវ បេតុង សង្កាត់ បឹង សាឡា ង ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។ ចំណែកឯ ឈ្មោះ មុន គួ យ ភេទ ស្រី អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្រូបង្រៀន សាលា ឯកជន ហេ ឡូ អា មេ រិច កាំ ង និង លក់ ខោអាវ នៅ ផ្សារ យូ ណាយ ស្នាក់ នៅផ្ទះ លេខ ៥៦C4 ផ្លូវ លេខ ២៣០ ក្រុម ទី ១៣ ភូមិ ៤ សង្កាត់ បឹង សាឡា ង ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។

វត្ថុ តាង រួម មាន ៖ – ម៉ូតូ ០១ គ្រឿង ម៉ាក Suzuki Nex ពណ៌ ស លាយ លឿង ពាក់ ស្លាក លេខ ភ្នំពេញ ១HX-៩០៤១ ( ជា ម៉ូតូ របស់ ជនសង្ស័យ ) និង កាបូបស្ពាយ ពណ៌ សូកូឡា ចំនួន មួយ ក្នុង នោះ មាន : ប្រាក់ ដុល្លារ ចំនួន ៤៣$ ( សែសិប បី ដុល្លារ សហរដ្ឋ អា មេ រិច ជា របស់ ជន រង គ្រោះ ) ។

បច្ចុប្បន្ន ជនសង្ស័យ ឃាត់ខ្លួន ជា បណ្ដោះអាសន្ន នៅ អធិការដ្ឋាន នគរបាល ខណ្ឌទួលគោក ដើម្បី ធ្វើការ សាកសួរ និង ចាត់ការ តាម នីតិ វី ធី ៕

មតិយោបល់