ព័ត៌មានជាតិ

ករណីហិង្សាដោយចេតនាស្រុកខ្សាច់កណ្តាល បណ្តាលឲ្យស្ត្រីម្នាក់របួសស្នាមហើមពកថ្ងាស់

កណ្តាលៈ ករណីហិង្សាដោយចេតនា កើតហេតុកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង២១និង ៣០នាទីចំណុចភូមិព្រែកថ្មី ឃុំជយ័ធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ហេតុការណ៍នេះ បានបង្កឲ្យជនរងគ្រោះ ឈ្មោះហៃ ថេង ភេទស្រីអាយុ ៣៨ឆ្នាំជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុ របួសស្នាមហើមពកថ្ងាស់១កន្លែង។

ចំណែកឯជនល្មើសឈ្មោះហៃ អូន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ នៅភូមិ ឃុំកើតហេតុ (ឃាត់ខ្លួន) ។
ដែលហេតុការណ៍នេះ ឈ្មោះ ហៃ អូន ជាប្អូនជនរងគ្រោះ បានសួរបងស្រីខ្លួនរឿង អាលាភ វាទៅបះឈូកខ្លួន ពេលហៅសួរនាំនោះ ជនរងគ្រោះមិនព្រមបើកទ្វារឲ្យក៏មានទំនាស់ពាក្យសំដីគ្នា ដោយជនល្មើសយកអង្កត់អុសវាយទ្វារផ្ទះជនរងគ្រោះបណ្តាលឲ្យបែកក្តាបន្តិច បន្ទាប់មកជនរងគ្រោះបានរាយការណ៍មកប្រាប់នគរបាលប៉ុស្តិ៍ឲ្យជួយអន្តរាគមន៍ កម្លាំងប៉ុស្តិ៍ទៅដល់ជនរងគ្រោះ
បើកទ្វារ ពេលនោះអ្នកទាំងពីរ ជជែកគ្នាមួយពី ស្រាប់តែជនរងគ្រោះទះកំផ្លៀងជនល្មើស១ដៃ ភ្លាមនោះជនល្មើសវ៉ៃជនរងគ្រោះ១ដៃ បណ្តាលឲ្យពកថ្ងាស់ ពេលនោះកំលាំងប៉ុស្តិ៍ក៏បំបែកឲ្យទៅផ្ទះរៀងខ្លួន ។

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ម៉ោង៨ និង ៣០នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលជ័យធំ ឲ្យអនុវត្តតាម
ច្បាប់ ។

កម្លាំងប៉ុស្តិ៍ចុះស្រាវជ្រាវនិងឃាត់ខ្លួនជនល្មើស បញ្ជូនមកអធិការដ្នាននគរបាលស្រុកចាត់ការតាមនីតិវិធី៕
woman3

wonam

មតិយោបល់