ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរគ្រឿងញៀន

ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍បានល្បាត សហការប៉ុស្តិ៍ក្រុមទី១ របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក មានផ្នែកនគរបាលយុត្តិធម៌ប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី១ និងបឹងកក់ទី២ បានចុះប្រតិបត្តិការនៅចំណុចផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់ បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ១នាក់ជាក់ស្តែង កំពុងចែកចាយគ្រឿងញៀនកាលពីម៉ោង៨និង៣០នាទីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦។

ជនសង្ស័យឈ្មោះ ជា គឹមណៃអៀង ហៅ អាម៉ាប់ម៉ូតូឌុប មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។ វត្ថុតាងដែលបានចាប់យក ៖ -ក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន០៥កញ្ចប់តូច -កូនពិលពណ៌លឿងទុំ០១គ្រឿង -លុយចំនួន ២៧.៤០០៛ (ពីរម៉ឺនប្រាំពីរពាន់បួនរយរៀល)។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕

photo_2016-08-18_15-34-35photo_2016-08-18_15-34-37

មតិយោបល់