ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មនុស្សចំនួន ២៧នាក់ត្រូវបានចាប់ខ្លួនក្រោយការប៉ះទង្គិចតវ៉ាមួយក្នុងទីក្រុងប៉ារីស

ប៉ារីស: ក្រុមយុវជន និងសិស្សរាប់រយនាក់នាំគ្នាធ្វើការតវ៉ានៅទីសារធារណៈក្នុងទីក្រុងប៉ារីស ដើម្បីរារាំងការធ្វើកំណែទម្រង់ច្បាប់ការងារថ្មី ដែលបង្កឲ្យកើតមានអំពើហិង្សាក្នុងប្រទេស។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរចេញផ្សាយ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦។
បើតាមមន្ត្រីប៉ូលិស បានឲ្យដឹងថា មនុស្សចំនួន ២៧ នាក់ត្រូវបានចាប់ខ្លួន ដោយ ២៤នាក់ក្នុងចំណោមពួកគេ កុំពុងជាប់ឃុំឃាំង បន្ទាប់ពីក្រុមយុវជនគ្របក្បាលនឹងក្រណាត់អាវទាំងនោះ ធ្វើការបដិសេធមិនព្រមបញ្ឈប់ការតវ៉ា និងថែមទាំងធ្វើការគប់លើមន្ត្រីប៉ូលិសទៀតផង៕

000_9b02c_1_0

មតិយោបល់