ព័ត៌មានជាតិ

កាច់សោ.កម៉ូតូយកទៅបាត់ដោយសុវត្ថិភាព ខណៈម្ចាស់ម៉ូតូអង្គុយហូបបាយ

ភ្នំពេញ: បុរសជាកម្មកររោងចក្រម្នាក់ជិះម៉ូតូចេញពីផ្ទះមកធ្វើការចូលហូបបាយត្រូវចោកាច់.កម៉ូតូយកទៅបាត់ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៦ នឹង៣០នាទីព្រឹកថ្ងៃ៣០ ខែមេសា ឆ្នាំ២០១៦ នៅកំណាត់ផ្លូវ៣៧១ម្ដុំគល់ស្ពានដែក ឋិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ជនរងគ្រោះមានឈ្មោះទេប ចាន់ឡុង ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មកររោងចក្រមានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ជិះម៉ូតូហុងដាឌ្រឹមសេ ១២៥សេរី ០១៣ ពាក់ស្លាក់លេខ ភ្នំពេញ.BS.4414 ជិះចេញពីផ្ទះមកធ្វើការរោងចក្រនៅភូមិឫស្សី រួចក៏បានចូលហូបបាយនៅម្ដុំគល់ស្ពានដែកតាមផ្លូវ៣៧១ដោយបានទុកម៉ូតូនៅមុខហាងបាយប្រហែល១៥នាទីទើបខ្លួនក្រឡេកមកមើលម៉ូតូស្រាប់បាត់ក៏មានការឆោឡោផ្អើលពេញហាងបាយ ក្រោយពេលកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ដើម្បីសម្ថតិកិច្ចជួយរកម៉ូតូឲ្យខ្លួនវិញផង៕
motor

មតិយោបល់