ព័ត៌មានជាតិ

រថយន្តដឹកអុសមួយគ្រឿង បើកចុះចំណោតកោងខ្លាំង បណ្តាលឲ្យក្រឡាប់រងរបួស០២នាក់

កោះកុងៈ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០១និង ៣០នាទី រំលងអធ្រាត្រ លើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោល Km ៦៦-៦៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តក្រឡាប់ដោយខ្លួនឯង បណ្តាលឲ្យរងរបួសចំនួន០២នាក់ នៅត្រង់ចំណុចអន្ទង់តូច ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្ត០១គ្រឿងម៉ាក HIUNDAI ពណ៌ ខៀវ លាយលឿង ពាក់ស្លាកលេខកំពង់ចាម 3A 7806 បើកបរទិសដៅដឹកអុស ពីកោះកុង ទៅភ្នំពេញ ក្រឡាប់ធ្លាក់កាវថ្នល់ដោយខ្លួនឯង បណ្តាលអោយរងរបួស មនុស្សចំនួន០២នាក់ ប្រុសរបួសស្រាល ។ មូលហេតុ៖ ប្រើប្រាស់ល្បឿន ផ្លូវចុះចំណោតកោងខ្លំាង ។

អ្នកបើកបរឈ្មោះ លន ធូ ភេទប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅឃុំ បុស្សខ្នរ ស្រុកចំការលើ ខេត្តកំពង់ចាម (របួសស្រាល) ។ ឈ្មោះ វេត ម៉ៅ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ-ឃុំខាងលើ ព្រូឡាន (របួសស្រាល) ។
ជនរងគ្រោះត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពអណ្តូងទឹក ស្រុកបូទុមសាគរ ។ ចំណែករថយន្តខូចខាតធ្ងន់ ៕

មតិយោបល់