ព័ត៌មានជាតិ

បង្ក្រាបករណីគ្រឿងញៀន នៅស្ទឹងត្រង់ កំពង់ចាម ឃាត់ខ្លួនជនសង្ស័យបាន ០២នាក់

កំពង់ចាម: ករណីបង្ក្រាប ការរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ត្រូវបានលោក សោ សុតា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៦៨៦ និងលេខ ៦៨៧ ចុះនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ សម្រេចឃុំខ្លួនជនជាប់ចោទចំនួន ០២នាក់ប្រុស។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៧យប់ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ បានប្រើប្រាស់ជំនាញចុះបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី នៅចំណុចផ្លូវភូមិមាឃ៣ ឃុំព្រែកកក់ស្រុកស្ទឹងត្រង់ ឃាត់ខ្លួនសង្ស័យបានចំនួន ០២នាក់។

ជនសង្ស័យទាំង២នាក់នោះទី១.ឈ្មោះ ថែ ម៉ៅ ភេទប្រុស អាយុ២៩ឆ្នាំជាតិខ្មែរ រស់នៅភូមិមាឃ៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ទី២.ឈ្មោះ ហាន រតន: ភេទប្រុស អាយុ២២ឆ្នាំជាតិខ្មែរ រស់នៅភូមិមាឃ៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
សមត្ថកិច្ចរឹបអូសបានវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សចំនួន ០១កញ្ចប់ និង ទូរស័ព្ទដៃ ០១គ្រឿង(អិនចុចពិល) ។
បច្ចុប្បន្នជនជាប់ចោទទាំង០២នាក់ ត្រូវបាន សមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាមរួចរាល់ហើយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ តាមបញ្ញាត្តិច្បាប់មាត្រា ៤០នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

មាត្រា៤០ បានចែងថា បទរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលស្ថិតនៅក្នុងតារាងទី១ និងតារាងទី២ ត្រូវផ្តន្ទាទោសដាក់ពី ២ ឆ្នាំ ទៅ ៥ឆ្នាំ ។ ក្រៅពីទោសដាក់ពន្ធនាគារជនល្មើសនិងអាចត្រូវទទួលបន្ថែមនូវទោសពិន័យជាប្រាក់ពី ៤.០០០.០០០រៀល ទៅ ១០.០០០.០០០រៀល៕

photo_2016-10-30_23-17-03

photo_2016-10-30_23-17-06

photo_2016-10-30_23-17-10

មតិយោបល់