ព័ត៌មានអន្តរជាតិ

តួកគី ដេញអ្នកបម្រើការងាររដ្ឋជាង ១០.០០០នាក់ លែងឲ្យធ្វើការ

អង់ការ៉ា: បើតាមសារព័ត៌មាន Anadolu របស់ប្រទេស តួកគី បានផ្សាយនៅថ្ងៃអាទិត្យ ទី៣០តុលាថា សរុបមន្រ្តីរាជការស៊ីវិលចំនួន ១០.១៣១នាក់ ត្រូវបានរដ្ឋាភិបាលទីក្រុង អង់ការ៉ា បណ្តេញចេញពីតំណែង និងប្រព័ន្ធផ្សព្វផ្សាយចំនួន ១៥ ត្រូវបានបិទទ្វារ ដោយយោងតាមក្រឹតច្បាប់ថ្មីនៅក្នុងប្រទេស តួកគី។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ បានឲ្យដឹងថា យោងតាមសេចក្តីសម្រេច ដែលបានចេញផ្សាយជាសាធារណ:កាលពីថ្ងៃសៅរ៍គឺថា សមាជិកនៃក្រុម ឬអង្គការភេរវកម្ម ដែលជាប់ទាក់ទងរាល់សកម្មភាពសន្តិសុខជាតិ ឬបុគ្គលដែលមានទំនាក់ទំនងនឹងអង្គការភេរវកម្ម ឬក្រុមទាំងនោះ គឺត្រូវដេញចោល។

សូមជំរាបផងដែរថា ក្រោយរដ្ឋប្រហារយោធាកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ នៅប្រទេស តួកគី បរាជ័យ មន្រ្តីសភាប្រមាណ ៣២នាក់, សមាជិកតុលាការជាន់ខ្ពស់ ១៨៣នាក់, សមាជិកអគ្គនាយកដ្ឋានកិច្ចការសាសនា ២៤៩នាក់, សមាជិកមកពីក្រសួងយុត្តិធម៌ ២.៥៣៤នាក់, សមាជិកមកពីក្រសួងការបរទេស ១០២នាក់, សមាជិកមកពីក្រសួងអប់រំ ២.២១៩នាក់, សមាជិកមកពីក្រសួងសុខាភិបាល ២.៧៧៤នាក់, និងសមាជិកមកពីកងកម្លាំងជើងគោកតួកគីចំនួន ១០១នាក់ ត្រូវបានរដ្ឋាភិបាលដកចេញពីតំណែង៕

256628image1

មតិយោបល់