ព័ត៌មានជាតិ

កម្មករ និងសន្តិសុខ ០៣នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនក្រោយលួចជ័រកៅស៊ូក្រែបក្នុងរោងចក្រ

កំពង់ចាម: នៅថ្ងៃទី៣០ខែតុលា ឆ្នាំ២០១៦ លោក សោ សុតា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ចេញដីការបង្គាប់ឲ្យឃុំខ្លួនលេខ៦៨៨ លេខ៦៨៩ និងលេខ៦៩០ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ សម្រេចឲ្យឃុំខ្លួនជនជាប់ចោទចំនួន០៣នាក់ពីបទលួច និងផ្សំគំនិត។

ជនសង្ស័យទាំង បីនាក់នោះ ទី១.ឈ្មោះ ពូល ណាង ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ មុខរបរកម្មករ ទីកន្លែងកំណើតភូមិផ្តៅជុំ ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ទី២.ឈ្មោះ ស្រ៊ុន សុខវ៉េង ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករទីកន្លែងកំណើតភូមិថ្មី ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងទី៣.ឈ្មោះ ឡៃ លីន ភេទប្រុស អាយុ២២ឆ្នាំ ជាតិខ្មែរ មុខរបរសន្តិសុខ ទីកន្លែងកំណើតភូមិផ្តៅជុំលិច ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

សូមរំលឹកផងដែលថា កាលពីវេលាម៉ោង៨ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នុរដំបងបានទទួលព័ត៌មានពីឈ្មោះ តូច ពីសី ភេទប្រុស អាយុ២២ឆ្នាំនៅភូមិតានប់ឃុំត្នោតស្រុកបាទីខេត្តតាកែវមុខរបរ ផ្នែកចាត់ការទូទៅរោងចក្រស្បែកជើងខាលីងតុនភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាមបានប្តឹងថា មានចោរចូលលួចកៅស៊ូក្រែបនៅក្នុងរោងចក្រកាលពីម៉ោង៨យប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦។

ក្រោយទទួលព័ត៌មាន កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកជើងព្រៃ និងប៉ុស្តិ៍រដ្ឋបាលខ្នុរដំបងធ្វើការស្រាវជ្រាវ និងបានឃាត់ខ្លួនមុខសញ្ញាចំនួន០២នាក់ដែលកំពុងដឹកជ័រកៅស៊ូក្រែបនៅក្នុងចម្ការចន្ទីរក្រោយរោងចក្រ(ក្រៅរបង) និងស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យជាសន្តិសុខម្នាក់ទៀតពាក់ព័ន្ធនឹងបទផ្សំគំនិត។

វត្តុតាងចាប់បានមាន ជ័រក្រែបចំនួន២០ដុំនិង២០×៣៤គីឡូក្រាម ស្មើនិងសរុប៦៨០គីឡូក្រាមដាក់លើរម៉កសន្តោម៉ូតូMDពណ៌ក្រហម។ បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅពន្ធនាគាររួចរាល់ហើយ៕

photo_2016-10-30_23-09-16

photo_2016-10-30_23-09-19

photo_2016-10-30_23-09-21

photo_2016-10-30_23-09-39

មតិយោបល់