ដេកសុខៗ ស្លាប់មិនដឹងមូលហេតុ

បាត់ដំបងៈ បុរសម្នាក់ បានដេកស្លាប់នៅក្នុងបន្ទប់ជួលដោយមិនដឹងមូលហេតុ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួលរបស់ឈ្មោះ ច័ន្ទ ចេម ស្ថិតក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ឃន បូរិទ្ធ អាយុ២៥ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើត នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ បច្ចុប្បន្ន ស្នាក់នៅផ្ទះជួលខាងលើបន្ទប់លេខ៧ រស់នៅតែម្នាក់ឯង។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការទំនាក់ទំនងទៅសាច់ញាតិឲ្យមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី៕

ស្លាប់មិនដឹងមូលហេតុស្លាប់មិនដឹងមូលហេតុ

មតិយោបល់