ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

លោកស្រីអ៊ុងសានស៊ូជី នឹងជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគីជាមួយជប៉ុន អំទ្បុងដំណើរទស្សនកិច្ចលើកនេះ

មីយ៉ាន់ម៉ា: ទីប្រឹក្សាប្រចាំប្រទេសមីយ៉ាន់ម៉ា លោកស្រីអ៊ុងសានស៊ូជី បានទៅដល់ប្រទេសជប៉ុនហើយ
នៅថ្ងៃអង្គារនេះ ក្នុងដំណើរទស្សនកិច្ចផ្លូវការរយ:ពេលប្រាំថ្ងៃ ដើម្បីជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគី ជំនួយ និងការគាំទ្រសម្រាប់គោលនយោបាយផ្សះផ្សាជាតិរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា។ នេះបើតាមរយ:សារព័ត៌មានBangkok
Post ចេញផ្សាយថ្ងៃ ០១ខែវិច្ឆិកា ឆ្នាំ ២០១៦

ការឈានជើងចូលទៅក្នុងឆាកអន្តរជាតិរបស់លោកស្រីស៊ូជី បានចាប់ផ្តើមកាលពីខែកក្កដា ជាមួយនឹង
ដំណើរទស្សនកិច្ចមួយ ទៅកាន់ប្រទេសឡាវ និងជួបពិភាក្សាជាមួយប្រធានអាស៊ាន ហើយបន្តទស្សនកិច្ច ទៅកាន់ប្រទេសថៃ​ ចិន អង់គ្លេស អាមេរិក និងប្រទេសឥណ្ឌា ដើម្បីបង្ហាញពីគោលនយោបាយការបរទេស របស់ប្រទេសមីយ៉ាដែលប្រកាន់សេរីនិយម ឯករាជ្យនិងមិនចូលបក្សសម្ព័ន្ធ​ ក្នុងនោះក៏មាន
គោលបំណងបង្កើនការវិនិយោគពីបរទេសទំនាក់ទំនងពាណិជ្ជកម្ម និងដំណើរការសន្តិភាពផងដែរ៕

ស៊ូជី

មតិយោបល់