ព័ត៌មានជាតិ

ខណ្ឌមានជ័យ និងពោធិ៍សែនជ័យ ដាច់ភ្លើងទាំងព្រឹក

ភ្នំពេញ: គិតត្រឹមម៉ោងជាង១១ព្រឹកនេះ តំបន់មួយចំនួនក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ នៅមិនទាន់មានភ្លើងប្រើវិញឡើយ។ តំបន់មួយចំនួនក្នុងខណ្ឌទាំងពីរ បានដាច់ភ្លើងតាំងពីវេលាម៉ោង៧៖១៤នាទី ព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦។

បើតាមអគ្គិសនីកម្ពុជា មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៣ (GS3-F15) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅ (១)តាមបណ្តោយផ្លូវណតប្រ៊ីត ផ្លូវវេងស្រេង ផ្លូវចោមចៅ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (២)ផ្លូវវេងស្រេង ផ្លូវចោមចៅ ផ្លូវព្រៃស ភូមិត្រពាំងថ្លឹង ភូមិត្រពាំងស្លែង ភូមិទួលពង្រ ភូមិទួលពង្រខាងលិច ភូមិថ្មគោល ភូមិដំណាក់ចេកសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ។

យ៉ាងណា អគ្គិសនីកម្ពុជា ក៏បានបញ្ជូនក្រុមការងារបច្ចេកទេសទៅធ្វើការពិនិត្យស្វែងរកកំហូច ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញផងដែរ៕

edced

មតិយោបល់