ភ្នំពេញៈ យោងតាមរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី០២ ខែវិច្ឆិកានេះ បានឲ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ២២៥មម នៅខាងលិចនៃចិញ្ចើមផ្លូវលេខ៦១ កែងនឹងផ្លូវលេខ១០២ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ការអនុវត្តការងារកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការផ្អាកផ្គត់ផ្គង់ទឹកស្អាត នៅលើផ្លូវលេខ១០៦ ផ្លូវលេខ១០៨ និងផ្លូវលេខ១១០ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មួយរយៈពេលខ្លីចាប់ពីរម៉ោង ៨ ដល់ម៉ោង ១១ នាទីយប់៕
មតិយោបល់