តើសត្វកន្លាតកំពុងតែលុកលុយក្នុងផ្ទះរបស់អ្នកមែនទេ? តើអ្នកស្អប់សត្វដែលមករំខាន់ជីវិតរស់នៅរបស់អ្នកណាស់មែនទេ? ឈប់គិតច្រើនទៀតទៅ ប្រើថ្នាំដែលផ្សំតាមបែបធម្មជាតិមួយប្រភេទនេះ សត្វកន្លាតនឹងវិនាសគ្មានសល់ ហើយមិនប៉ះពាល់ដល់ សត្វចិញ្ចឹម នឹងកុមារឡើយ។
របស់ដែលអ្នកត្រូវការ៖
– ចានគោម ១
– សម ១
– ទឹកខ្មេះ ១ស្លាបព្រា
– ស្ករស កន្លះស្លាបព្រា
– ស៊ុតលឿង ១គ្រាប់
ការរៀបចំ៖
– ដំបូងអ្នកត្រូវគោះយកស៊ុតលឿងដាក់ចូលក្នុងចាន ហើយបន្ថែមទឹកខ្មេះចូល។
– ប្រើសមវាយឲ្យរលាយចូលគ្នាក្លាយជាល្បាយតែមួយ រួចបន្ថែមស្ករចូល និងវាយបន្តទៀត។
– ប្រសិនបើល្បាយនេះនៅតែមិនស្អិតចូលគ្នា សូមបន្ថែមស្ករឲ្យច្រើន។
– ឥឡូវនេះ អ្នកត្រូវពូតល្បាយជាដុំតូចៗ ហើយដាក់នៅតាមកន្លៀតជញ្ជាំង, តុ, ទូ, ផ្ទះបាយ ឬកន្លែងផ្សេងទៀតដែលមានសត្វកន្លាត។
ប្រើវិធីដ៏សាមញ្ញមួយនេះ អាចជួយកម្ចាត់សត្វកន្លាតយ៉ាងមានប្រសិទ្ធិភាព ហើយអ្នកក៏លែងមានការរំខានទៀតដែរ៕
មតិយោបល់