កំពង់ចាមៈ សាកសពបុរសម្នាក់ ត្រូវបានគេប្រទះឃើញអណ្តែតក្នុងទឹក ដោយមានដបស្រាជាប់ចង្កេះខោ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង១០ នាទី ព្រឹក ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ស្ថិតនៅចំណុចអូរមាស់ ក្បែផ្លូវទោង ចម្ងាយ៧០ម៉ែត្រ ពីភូមិមហាសៀកលើ ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។
បើតាមសមត្ថកិច្ចមូលដ្នានបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ អំ គាយ ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅភូមិមហាសៀក ឃុំមហាខ្ញូង ស្រុកកោះសូទិន បានបាត់ខ្លួនពីផ្ទះ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦មកម្ល៉េះ ។
មុនពេលកើតហេតុ ជនរងគ្រោះ តែងតែដើរផឹកស្រាជាមួយអ្នកភូមិប៉ុន្តែក្រុមគ្រួសារដើររកមិនឃើញសោះ លុះដល់ថ្ងៃទី១ ខែវិចិ្ឆកា ឆ្នាំ២០១៦ នេះទើបតែមានសាកសពបុរសម្នាក់អណ្តែតក្នុងទឹក ដោយមានដបស្រាជាប់នៅនឹងចង្កេះខោទៀតផង។ ក្រោយពីមានហេតុការណ៍ភ្ញាក់ផ្អើលនេះរួចមក កម្លាំងជំនាញបានចុះមកពិនិត្យសាកសពមិនឃើញមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យនោះទេ ហើយបានសនិ្នដា្ននថា ពិតជាផឹកស្រាស្រវឹងលង់ទឹកស្លាប់មែន ក្រោយពីពិនិត្យរួចរាល់ទើបកម្លាំងជំនាញធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់