ព័ត៌មានអន្តរជាតិ

រថយន្តបុកគ្នានៅអាមេរិក ស្លាប់ និងរបួស ១៦ នាក់

អាមេរិក: រថយន្ដដឹកសិស្សរបស់សាលា បានបុកគ្នាជាមួយរថយន្ដក្រុងដឹក
អ្នកដំណើរមួយ នៅថ្ងៃពុធនេះ ក្នុងក្រុង Baltimore រដ្ឋ Maryland សហរដ្ឋអាមេរិក ដែលបានបង្កឲ្យមនុស្សយ៉ាងហោចណាស់ ៦នាក់ស្លាប់ និង ១០ នាក់រងរបួស។ នេះបើតាមសារព័ត៌មាន Reuter ចេញផ្សាយនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦

មន្រ្តីអ្នកនាំពាក្យប៉ូលិសឈ្មោះ T.J. Smith បានឲ្យដឹងថា រថយន្តដឹកសិស្សដែលមានតែអ្នកបើកបរ បានបើកបុករថយន្ត Ford Mustang ពីក្រោយ រួចបន្តទៅបុករថ្តយន្តក្រុងដឹកអ្នកដំណើរតែម្តង។

លោកបានបន្តថា គ្រោះថ្នាក់នេះ គឺជាការបុកគ្នាដ៏សាហាវបំផុត ដែលមិនធ្លាប់មានទេ ក្នុងរដ្ឋ Mary land។

មកទល់ពេលនេះ ប៉ូលិសកំពុងសហការជាមួយមន្ទីពេទ្យរដ្ ឋដែលនៅក្បែនោះ ដើម្បីជួយសង្គ្រោះជនរងគ្រោះ និងបើកការស៊ើបអង្កេតក្នុងករណីនេះ​៕

គ្រោះចរាចរ

មតិយោបល់