ផ្ទះ ព័ត៌មានជាតិ ឡិចស៊ីសបុកជាម...

ឡិចស៊ីសបុកជាមួយZoomer-X ពេញទំហឹង បុរស២នាក់រងរបួសធ្ងន់

0

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាកឡិចស៊ីស ៤៧០ មួយគ្រឿង បានបើកបុកជាមួយនឹងម៉ូតូ Zoomer-X ពេញទំហឹងបណ្តាលឲ្យបុរស២នាក់រងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែករថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី យប់ឈានចូលថ្ងៃទី៣ ខែវិច្ចិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវព្រះស៊ីសុវត្ថិ មុខព្រះបរមរាជវាំង ក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តឡិចស៊ីស៤៧០មួយគ្រឿង ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2I-5533 បើកក្នុងល្បឿនលឿន ទិសដៅពីត្បូងទៅជើង ខណ:មកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយនឹងម៉ូតូម៉ាក Zoomer-X ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1GA-7213 ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា ចំកណ្តាលទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបុរស២នាក់ ម្នាក់បាក់ជើង និងម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យុ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ បានចុះមកធ្វើការវាស់វែងដល់កន្លែងកើតហេតុ ដោយបាននាំយករថយន្តនិងម៉ូតូ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៏ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

Loading...