ព័ត៌មានជាតិ

ប៉ូលិសខណ្ឌចំការមន រងការចោទប្រកាន់បានបង្កហិង្សារវាយបុរសអ្នកលក់ប្រហិតបែកចិញ្ចើម រឿងតបំពង់ស៊ីម៉ាំងម៉ូតូ!

ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសអ្នកលក់ប្រហិតនៅម្តុំណាហ្គាវើលម្នាក់ បានចោទប្រកាន់ប៉ូលិសខណ្ឌចំការមន២ទៅ៣នាក់ ថាបានព្រួតវាយគាត់បែកបណ្តាលឲ្យរងរបួសបែកចិញ្ចើម គ្រាន់តែរឿងតបំពុងស៊ីម៉ាំងម៉ូតូ រួចទារលុយ៣០ដុល្លារ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២រំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមសម្តីរបស់ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ឈ្មោះ ចាន់ សុខរាជ អាយុ២៣ឆ្នាំ មុខរបរជាអ្នកលក់ប្រហិត នៅមុខណាហ្គាវើល បានត្រូវប៉ូលិសខណ្ឌចំការមន បានវាយគាត់មួយស្នាប់កាំភ្លើង ព្រោះតែខ្លួនចេញមកដោះស្រាយជំនួសប្អូនប្រុសរបស់ខ្លួនរឿងម៉ូតូ តបំពុងស៊ីម៉ាំង។

បុរសជនរងគ្រោះបានបន្តទៀតថា ដំបូងប្អូនរបស់គាត់បានជិះម៉ូតូម៉ាក Zoomer-X មួយគ្រឿង សំដៅទៅស្ពានកោះពេជ្រដើម្បីដឹកសង្សាររបស់ខ្លួន ក្រោយត្រលប់មកវិញក៏ត្រូវប៉ូលិសដែលគាត់បានអះអាងថាជាប៉ូលិសខណ្ឌចំការមន បានធ្វើការស្ទាក់ប្អូនប្រុសរបស់ជនរងគ្រោះខាងលើ ដើម្បីធ្វើការផាកពិន័យម៉ូតូនោះរឿងតបំពុងស៊ីម៉ាំង ដោយផាកពិន័យជាទឹកប្រាក់ចំនួន៣០ដុល្លារ បន្ទាប់ពីឭបែបនេះជនរងគ្រោះឈ្មោះ រាជ បានទៅសម្រុះសម្រួល ប៉ុន្តែប្រែជាមានទំនាស់សម្តីជាមួយគ្នា ប៉ូលិស បានដកកាំភ្លើងមកវាយជនរងគ្រោះមួយស្នាប់កាំភ្លើង បណ្តាលឲ្យបែកចិញ្ចើមហូរឈាមតែម្តង។

ប្រភពដដែលបន្តថា ក្រោយពេលកើតហេតុប៉ូលិសខណ្ឌចំការមនបានយកម៉ូតូរបស់ប្អូនជនរងគ្រោះទៅទុកនៅប៉ុស្តិ៍ ហើយបាននិយាយប្រាប់ជនរងគ្រោះថា ចង់ទៅប្តឹងទីណាក៏ប្តឹងទៅ បើប្តឹងឈ្នះ ប៉ូលិសម្នាក់នោះនឹងលូនពីប៉ុស្តិ៍ប៉ូលិសទៅដល់កន្លែងលក់តែម្តង។ ក្រោយមកជនរងគ្រោះក៏បានធ្វើការដាក់ពាក់បណ្តឹងទៅក្រសួងដើម្បីឲ្យក្រសួងចាត់វិធានការតាមផ្លូវច្បាប់៕

ប៉ូលិសខណ្ឌចំការមន និងអ្នកលក់ប្រហិតប៉ូលិសខណ្ឌចំការមន និងអ្នកលក់ប្រហិតប៉ូលិសខណ្ឌចំការមន និងអ្នកលក់ប្រហិតប៉ូលិសខណ្ឌចំការមន និងអ្នកលក់ប្រហិតប៉ូលិសខណ្ឌចំការមន និងអ្នកលក់ប្រហិតប៉ូលិសខណ្ឌចំការមន និងអ្នកលក់ប្រហិតប៉ូលិសខណ្ឌចំការមន និងអ្នកលក់ប្រហិត

មតិយោបល់