កណ្តាល: នគរបាលស្រុកកោះធំ ដឹកនាំផ្ទាល់ដោយលោកវរៈសេនីយ៍ ឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះធំ បានដឹកនាំកម្លាំងចុះបង្ក្រាបកន្លែងផ្តល់ទីតាំង និងកំពូលអ្នកញៀនល្បែងស៊ីសង (បៀរ កន្ទុយលេខ) បាន០៩នាក់ ដោយប្រើរយៈពេលតែ០៣ថ្ងៃប៉ុណ្ណោះ។
ហេតុការណ៍ចុះបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី០៣ ខែវិចិ្ឆកា ឆ្នាំ២០១៦ នៅចំណុច ផ្ទះរបស់ឈ្មោះ ជ ហួយ ភូមិកំពង់សំបួរក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
លោកវរៈសេនីយ៍ ឈឿន ប៊ុនឆន អធិការស្រុកកោះធំបានប្រាប់ឲ្យដឹងថា ជនសង្សយ័ទាំង០៩នាក់ ទាំងអ្នកផ្តល់ទីតាំងកន្លែងលេងល្បែងស៊ីសង និងអ្នកញៀនល្បែហស៊ីសង ទី១មានឈ្មោះ ឈ្មោះ ជ ហួយ ភេទស្រី អាយុ ៥១ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិឃុំកើតហេតុខាងលើ មុខរបរ លក់ដូរ, ទី០២ឈ្មោះ ផាន ចាន់ធី ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ, ទី០៣-ឈ្មោះ គាន ថន ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់សំបួរក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មេផ្ទះ, ទី០៤-ឈ្មោះ ថុង ស៊្រាន់ ភេទស្រី អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់សំបួរក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ, ទី០៥-ឈ្មោះ ជូ ជឹង ភេទស្រី អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ្រុងរមាស ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ, ទី០៦-ឈ្មោះ ពា ច្រិច ភេទស្រី អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់សំបួរលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរលក់ដូរ ។ អ្នកទាំង០៦នាក់ ជាអ្នកផ្តល់ទីតាំងកន្លែងលេងល្បែងស៊ីសង។ ទី០៧មានឈ្មោះខៀវ សារី ភេទស្រី អាយុ ៣៤ឆ្នាំ កត់កន្ទុយលេខនៅកន្លែងលេង បៀរ រស់នៅ ភូមិ ព្រែកតាហ៊ីង ឃុំ ព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ (មុខរបរកត់កន្ទុយលេខ) ទី០៨ឈ្មោះ ស៊ា គីម ស្រី អាយុ ៥៥ ឆ្នាំ មុខរបរ(កសិករ) និងទី០៩ឈ្មោះ ម៉ារិន ដាស៊ី ភេទ ស្រី អាយុ៣៥ឆ្នាំ មុខរបរ (កសិករ) អ្នកទាំងបីរស់នៅភូមិ ព្រែកតាហ៊ីង ឃុំ ព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល (អ្នកទាំង០៣នាក់ជាកំពូលអ្នកញៀនល្បែងស៊ីសង បៀរ កន្ទុយលេខ)។
នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ១-សន្លឹកបៀរចំនួន ៥២ សន្លឹក, ២-ប្រាក់រៀលចំនួន ១០,០០០រៀល, ៣-កម្រាលក្រាលលេងបៀរចំនួន ០១។ ៤-កំប៉ុងដែកសម្រាប់ដាក់លុយចំនួន ០១។
លោកអធិការបញ្ជាក់ថា កាលពីពេលវេលាកើតហេតុខាងលើ សមត្ថកិច្ចនគរបាលជំនាញស្រុកកោះធំ បានចល័តល្បាតក្នុងភូមិសាស្រ្តខ្លួនគ្រប់គ្រង។ ពេលនោះបានទទួលព័ត៌មានពីមហាជនល្អថា មានការលេងល្បែងស៊ីសងខុសច្បាប់ (បៀរ)នៅចំណុចភូមិកំពង់សំបួរក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។ ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញបានស្រាវជ្រាវរហូតដល់ចំណុចកើតហេតុខាងលើ ហើយបានជួបមុខសញ្ញាសង្ស័យ ០៦នាក់ ដូចបានចាប់ឃាត់ខ្លួនខាងលើ ស្ថិតនៅក្នុងផ្ទះរបស់ឈ្មោះ ជ ហួយ កំពុងនាំគ្នាលេងល្បែងស៊ីសង(បៀរ)និងយកតុងបៀរ ។
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង ០៦នាក់ខាងលើ ព្រមទាំងវត្ថុតាងនៅក្នុងវង់ល្បែង មានប្រាក់រៀល និងសន្លឹកបៀរ មួយចំនួន បញ្ជូនមកកាន់អធិការដ្ឋានដើម្បីធ្វើការសាកសួរចាត់ការតាមនីតិវិធី។
យោងតាមចម្លើយសារភាពរបស់ឈ្មោះ ជ ហួយ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានផ្តល់ទីតាំងផ្ទះរបស់ខ្លួនឲ្យគេលេងល្បែងស៊ីសង(បៀរ) ដើម្បីយកតុងប្រាកដមែន។
បន្ទាប់ពីសាកសួររួចហើយលោកអធិការបានដាក់កម្លាំងបន្តរទៅចាប់កំពូលអ្នកលេងល្បែងស៊ីសងនៅចំណុច ផ្ទះឈ្មោះ យាយ សុក ស្ថិតនៅភូមិ ព្រែកតាហ៊ីង ស្រុកកោះធំ ខេត្តកណ្តាល ដោយធ្វើការឃាត់ខ្លួនមនុស្សបីនាក់ នៅកន្លែងតែមួយ រួមទាំងវត្ថុតាង បៀរ ក្រដាសកត់លេខ ប្រាក់រៀលមួយចំនួន យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនិតិវិធីបញ្ជូនទៅតុលាការ៕
https://youtu.be/bUyf2NdRL-I
មតិយោបល់