ព័ត៌មានសេដ្ឋកិច្ច

ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ៖ គ្មានវត្តមានអង្ករប្លាស្ទិច នៅកម្ពុជាទេ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានសហការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា បានវិភាគសំណាកគំរូអង្ករតាមបច្ចេក ហើយបញ្ជាក់ថា គ្មានវត្តមានអង្ករប្លាស្ទិចនៅកម្ពុជានោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ចេញផ្សាយនៅថ្ងៃនេះ។

សេចក្តីប្រកាសនេះ បានលើកឡើងថា កន្លងមក នៅតាមបណ្តាញព័ត៌មានសង្គម បានបង្ហាញវត្តមាននៃអង្ករប្លាស្ទិចនៅលើទីផ្សារ ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃអង្ករកម្ពុជា ទាំងនៅលើទីផ្សារជាតិ និងអន្តរជាតិ។

ក្នុងករណីនេះ ក្រសួងកសិកម្ម សហការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា បានយកសំណាកគំរូអង្ករដែលសង្ស័យថាជាអង្ករប្លាស្ទិច យកមកវិភាគនៅមន្ទីរពិសោធន៍ជាតិកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម ហើយជាលទ្ធផល ពុំមានវត្តមានប្លាស្ទិចនៅក្នុងអង្ករនោះឡើយ។

គួរបញ្ជាក់ថា អគ្គនាយកដ្ឋានកាំកុងត្រូល ក៏អះអាងថា មកទល់ថ្ងៃនេះ មិនមានអង្ករផ្លាស្ទិកនៅកម្ពុជាទេ ហើយនាយកដ្ឋាន នៅតែចាត់វិធានការបន្តតាមដាន និងសំនូមពរដល់ប្រជាពលរដ្ឋ ដែលគិតថាទិញបានអង្ករផ្លាស្ទិក សូមយកមកអគ្គនាយកដ្ឋានកាំកុងត្រូល ឬទាក់ទងមកអគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីទៅទទួលទិញអង្ករនោះ ដោយឲ្យតម្លៃគុណនឹង ៣ ឬគុណនឹង ៤៕

14906828_1217115058353709_8314085466239451562_n 14572156_1103574163067163_2168165643974641614_n 14572156_1103574163067163_2168165643974641614_n-copy

មតិយោបល់