ព័ត៌មានជាតិ

ប្រជាពលរដ្ឋក្នុងសហគមន៍សមុទ្រលើ ចាប់បានឈើខុសច្បាប់ជាច្រើនសន្លឹក ដែលឈ្មួញអារគរទុកចោល

រតនគិរី: ប្រជាសហគមន៍សមុទ្រលើ ១០០នាក់ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ បាននាំគ្នា ចុះចាប់ឈើខុសច្បាប់ មួយកន្លែងស្ថិតនៅ ត្រង់ចំណុចត្រពាំងស្វាយ ស្ថិតក្នុងភូមិសមុទ្រលើ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ខណ:កម្មករកំពុងចូលលួចកាប់ឈើក្នុងតំបន់ពួកគាត់។

បើតាមលោក ទួយ ញ៉ែប ប្រធានសហគមន៍សមុទ្រលើ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញមានកម្មករជាច្រើននាក់បានប្រើប្រាស់ឧបករណ៍ កាប់ អារ ជ្រៀក ឈើមានសំឡេងកងរំពងពេញក្នុងព្រៃរួចមក ទើបរូបគាត់រួមនឹងប្រជាសហគមន៍មានគ្នា១០០នាក់ បានចុះទៅតំបន់ខាងលើតែម្តង ប៉ុន្តែត្រូវបានក្រុមកម្មករទាំងនោះដឹងខ្លួនមុន រត់គេចខ្លួនបាត់អស់ ដោយបានបន្សល់ទុកឈើសុក្រំចំនួន ២៣៤សន្លឹក និងឈើក្វាវចំនួន ១៣៦សន្លឹក។

បច្ចុប្បន្នឈើខាងលើនេះត្រូវបានប្រជាសហគមន៍សមុទ្រលើ យកមករក្សាទុកនៅក្នុងភូមិ ៕

ឈើ

ឈើ

ឈើ

ឈើ

មតិយោបល់