ផ្ទះ ព័ត៌មានជាតិ បុរសម្នាក់ ធ្...

បុរសម្នាក់ ធ្វើសកម្មភាពរំលោភក្មេងស្រីម្នាក់រងរបួសធ្ងន់ ត្រូវសមត្ថកិច្ចចាប់ខ្លួន

0

ស្វាយរៀង: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថេវ: ទៅលើក្មេងស្រីរងគ្រោះដែលទើបតែមានអាយុ១០ឆ្នាំ បានសម្រេច រហូតបណ្តាលឲ្យនាងរងរបួសត្រង់ប្រដាប់ភេទយ៉ាងធ្ងន់ធ្ងរសន្លប់ក្នុងថ្លុកឈាម ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ ថ្ងៃត្រង់ទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅភូមិជប់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលធ្វើសកម្មភាពចាប់រំលោភក្មេងស្រីខាងលើនេះមានឈ្មោះ ចាន់ ថាន់ ភេទប្រុស អាយុ៤៥ឆ្នាំ ដោយមានប្រពន្ធនិងកូនម្នាក់ មានទីលំនៅជាមួយគ្នា។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុ កុមារី រងគ្រោះនៅក្នុងផ្ទះបីនាក់បងប្អូន គឺកុមារីរងគ្រោះមានអាយុ១០ឆ្នាំ និងប្អូន២នាក់ ទី១អាយុ៨ឆ្នាំ និងប្អូនទី២អាយុ០៥ឆ្នាំ ដេកនៅក្នុងផ្ទះបីនាក់បងប្អូន ដោយឪពុកម្តាយទៅចូលរួមភ្ជាប់ពាក្យកូនស្រីដន្លងនៅភូមិ ត្រពាំងបុណ្យ ឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ចំណែកជនសង្ស័យឈ្មោះ ចាន់ ថាន់ បានមកផឹកស៊ីនៅផ្ទះរបស់ឈ្មោះ គឹម សាវន ខាងត្បូងផ្ទះកុមារីរងគ្រោះចម្ងាយប្រមាណជា១០ម៉ែត្រ ឆ្លងថ្នល់លំដោយមានគ្នាប្រាំ ប្រាំមួយនាក់ ផឹកតាំងពីម៉ោង៩ព្រឹកដល់ម៉ោងជាង១១ និង៤០នាទីថ្ងៃ ក៏បាត់ជនសង្ស័យពីវង់ផឹក។ខណ:នោះជនសង្ស័យនេះបានចូលទៅផ្ទះកុមារីរងគ្រោះ ក៏គំរាមបីនាក់បងប្អូនឲ្យនៅស្ងៀម កុំឲ្យមាត់បើហ៊ានស្រែកគេនិងសម្លាប់ចោល ធ្វើឲ្យក្មេងទាំងបីនាក់បងប្អូនភ័យយ៉ាងខ្លាំង បន្ទាប់មកជនសង្ស័យបានចាប់ក្មេងស្រីអាយុ១០ឆ្នាំរំលោភសេពសន្ទវ:ទៅលើក្មេងស្រីរងគ្រោះបានសម្រេច រហូតបណ្តាលឲ្យប្រដាប់ភេទក្មេងស្រីរងគ្រោះ ដាច់រយះដល់ក្រសាលគូទ ដោយគ្មានក្តីមេត្តាឡើយ រួចក៏ដើរចេញទៅកាន់វង់ផឹកស៊ីវិញអង្គុយផឹកធ្វើមិនដឹងធ្វើឲ្យក្មេងស្រីឈីចាប់យ៉ាងខ្លាំង យំឮដល់អ៊ុំស្រី ដែលនៅផ្ទះក្បែរសង្ស័យ ក៏ដើរចូលមកមើលក៏ប្រទះឃើញក្មួយស្រីដេកទាំងអាក្រាតកាយនៅក្នុងថ្លុកឈាម ទើបសួររឿងហេតុ ក្មួយស្រីប្រាប់ថាឈ្មោះថាន់ បានចាប់រំលោភ ទើបចេញទៅផ្ទះអ្នកជិតខាងទូរសព្ទប្តឹងសមត្ថកិច្ចនគបាលប៉ុស្តិ៍រដ្ឋបាលឃុំកណ្តៀងរាយ មកចាប់ខ្លួនជនសង្ស័យនេះបានភ្លាមៗតែម្តង ។ ចំណែកក្មេងស្រីរងគ្រោះ ដោយសារតែរបួសធ្ងន់ធ្ងរពេក រហូតដល់សន្លប់ ទើបសមត្ថកិច្ចបានហៅរថយន្តសាមុយដឹកបញ្ជូនមកមន្ទីរពេទ្យបង្អែកប្រសូត្រដោយសភាពធ្ងន់ធ្ងរពេក ក៏បញ្ជូនបន្តមកកាន់មន្ទីរពេទ្យខេត្តដើម្បីសង្រ្គោះ ក្រុមគ្រូពេទ្យក៏បានដេរមុខរបួស និងកំពុងជួយសង្គ្រោះ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាន បញ្ជូនខ្លួនទៅកាន់អធិការនគបាល ស្រុកស្វាយទាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

រំលោភ

រំលោភ

រំលោភ

រំលោភ

រំលោភ

រំលោភ

រំលោភ