ផ្ទះ ព័ត៌មានជាតិ ឈ្មួញឈើធំៗ ប្...

ឈ្មួញឈើធំៗ ប្រើយុទ្ធសាស្រ្តថ្មី ពីដឹកតាមរថយន្ត ប្តូរមកដឹកតាមម៉ូតូវិញ

0

រតនគិរី: ​ដោយសារតែ​មួយរយ:​កាល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​ សកម្មភាព​​ដឹកជញ្ជូន​ឈើរប​ស់​មេឈ្មួញ​ធំៗ ​ដែល​តែងតែ​ដឹកជញ្ជូន​តាម​រថយន្ត​សេរី​ទំនើបៗ​ ឯ​មេ​ឈ្មួញ​ខ្លះ​​ដែល​អាច​ប្រើ​ទ្រុង​ទ្រាយ​ធំ ឆ្លងដែន​យក​ទៅលក់​នៅ​ប្រទេស​វៀតណាម​នា​កន្លងមក​ ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ ​ជំនាញ​បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ធ្វើការ​បង្ក្រាប​បានជា​បន្ត​បន្ទាប់ហើយនោះ ​ឃើញថា​ ហាក់បីដូច​ជា​មាន​សភាព​ស្ងប់ស្ងាត់​ ទាំង​នៅ​ក្នុង​ខេត្ត​ និង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៨​ច្រកព្រំដែន​។

ប៉ុន្តែ​ដោយឡែក​ពេលនេះ​ ក្រុម​ឈ្មួញ​ខ្លះ​បាន​ផ្លាស់ប្តូរ​រូបភាព​ពី​ការ​ដឹកជញ្ជូន​តាម​រថ​យន្ត​មក​ដឹក​ជញ្ជូន​តាម​ម៉ូតូ​វិញ ​ដោយ​ធ្វើ​សកម្មភាព​នៅ​ឃុំ​ញ៉ា​ង ​ស្រុក​អណ្តូង​មាស​ ដែល​ជា​តំបន់​មួយ​នៅ​ឆ្ងាយ​ដាច់ស្រយាល ​ពី​ទី​រួម​ខេត្ត​​រតនគិរី ដែល​សមត្ថកិច្ច​ពិបាក​នឹង​ទៅដល់​ណាស់​។

​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ញ៉ា​ង ​បាន​ឲ្យ​ដឹងថា ​មាន​មេ​ឈ្មួញ​ដែល​មាន​ឈ្មោះ​ ស្នាក់ ​ឈ្មោះ ​ក្អ ​ជាដើម ​ដែល​ក្រុម​របស់​ពួកគេ​បាន​ជួល​ម៉ូតូ​ឲ្យ​ដឹក​ក្នុង​តម្លៃ​១​ជើង​ ពី​៦​ម៉ឺន​រៀល ​ទៅ​១០​ម៉ឺន​រៀល​ ហើយ​មួយ​ក្រុម​មាន​ម៉ូតូ​ចាប់ពី​១០​គ្រឿង​​ ឡើងទៅ​ ដើម្បី​ធ្វើការ​ដឹកជញ្ជូន​យក​ទៅលក់​ឲ្យ​មេ​ឈ្មួញ​វៀតណាម​ឈ្មោះ​ យាយ​ គឺ​ និង​ឈ្មោះ ​គី ​នៅ​ច្រក​របៀង​ប៉ុស្ដិ៍​ អូ​សា​ថី​ លេខ​៧០៥ ​ហៅ​ប៉ុ​ស្ដិ៍ផាតាម​ និង​ប៉ុ​ស្ដិ៍ពាម​អូ​សា​ថី​ លេខ​៧០៧ ​ហៅ​ប៉ុ​ស្ដិ៍​ផា​សាវ​។​

ប្រភព​ខាងលើ​ បន្តថា​ ជា​រៀងរាល់ថ្ងៃ​មាន​ម៉ូតូ​ដឹក​ឈើ​ប្រណិត ​ដូចជា​ឈើ​ធ្នង់​ និង​កកោះ​ជាដើម​ មិន​តិច​ជា​ង១០០​ ទៅ​១៥០​ម៉ូតូ​នោះ​ទេ​។ ក្រុម​ឈ្មួញ​ និង​សមត្ថកិច្ច​នៅ​តំបន់​នោះ​ ជាពិសេស​សមត្ថកិច្ច​ច្រករបៀង​​បាន​សហការគ្នា​ យ៉ាង​ល្អ​ជាមួយ​ឈ្មួញ​ព្រោះ​ថា​ បើ​មាន​មនុស្ស​ចម្លែក ​ឬ​គួរ​ឲ្យ​សង្ស័យ​សមត្ថកិច្ច​នោះ​​ទូរសព្ទ​ប្រាប់​ឲ្យ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​យក​ទៅ​លាក់ទុក​តាម​ព្រៃ​ចម្ការ​ស្វាយចន្ទី ​និង​ចម្ការកៅស៊ូ​ជាដើម​ ដើម្បី​បិទបាំង ​សកម្មភាព​របស់​ពួកគេ​។

ពាក់ព័ន្ធ​​បទល្មើសនេះ អ្នកព័ត៌មាន​​ មិនអាច​សុំ​ការ​បំភ្លឺ​ពីក្រុមឈ្មួញ​ទាំងអស់នេះ​បាន​នៅឡើយទេ ​ចំណែក​សមត្ថកិច្ច​ច្រក​របៀង​ ក៏​មិន​អាច​សុំ​ការ​ផ្ដល់​ព័ត៌មាន​បានដែរ​៕

ក្រុមឈ្មួញឈើធំៗ

ក្រុមឈ្មួញឈើធំៗ

ក្រុមឈ្មួញឈើធំៗ

ក្រុមឈ្មួញឈើធំៗ

ក្រុមឈ្មួញឈើធំៗ

ក្រុមឈ្មួញឈើធំៗ

ក្រុមឈ្មួញឈើធំៗ