ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៣នាក់​ ដកហូតបានICE ចំនួន៤កញ្ចប់!

ប៉ៃលិនៈ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការដឹកនាំ និងបញ្ជារផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន ធ្វើការចាប់ខ្លួនបានដោយដកហូតបានថ្នាំញៀន ICE ចំនួន៤កញ្ចប់តូច។

ការឃាត់នេះបានធ្វើឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះទី១-ឈ្មោះ កែវ ស្រីនាត ភេទស្រី អាយុ១៧ឆ្នាំ ទី២- ឈ្មោះ សែម រ៉ា ភេទប្រុស អាយុ៣១ឆ្នាំ និងទី៣- ឈ្មោះ មៀង រឿង ភេទប្រុស អាយុ៤១ឆ្នាំ។ ក្នុងនោះសមត្ថកិច្ចបានធ្វើការដកហូតបាន ICE ចំនួន៤កញ្ចប់តូច និងជញ្ជីញថ្លឹងថ្នាំញៀនចំនួន១គ្រឿងផងដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

មតិយោបល់