ព័ត៌មានជាតិ

អាវុធហត្ថខេត្តស្ទឹងត្រែងបង្ហាញមុខសញ្ញាជួញដូរគ្រឿងញៀន២នាក់

ស្ទឹងត្រែង: នៅព្រឹនេះ កម្លាំងអាវុធហត្ថខេត្តធ្វើការបង្ហាញមុខ ជនសង្ស័យជួញដូរគ្រឿងញៀន២នាក់ ក្រោយពីឃាត់ខ្លួន កាលពីវេលាម៉ោង៣និង៣៥នាទីរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិរាជានុកូល ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

មន្រ្តីអាវុហត្ថបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ តែម ប្រុសតូច ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានមុខរបរធ្វើចម្ការ រស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ទី២ឈ្មោះ ឯម សារ៉ាវី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានមុខរបរលក់ហ្គាស់ រស់នៅភូមិព្រែក សង្ក្រាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ក្រោយការឃាត់ខ្លួន កម្លាំអអាវុធហត្ថបានដកហូតថ្នាំញៀនមេតំហ្វេតមីន(ម៉ាទឹកកក)១កញ្ចប់តូចទម្ងន់១,២០ក្រាម ទូរសព្ទ៣គ្រឿង លុយខ្មែរ១៦ម៉ឺនរៀល និងម៉ូតូម៉ាកវ៉េវ អាលហ្វា ពណ៌ទឹកសមុទ្រ គ្មានស្លាកលេខ មួយគ្រឿងទៀតផងដែរ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើ ត្រូវបានកម្លាំងអាវុធហត្ថកសាងសុំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

photo_2016-11-06_12-14-12

photo_2016-11-06_12-14-11-2

photo_2016-11-06_12-14-11

មតិយោបល់