ព័ត៌មានកីឡា

វិលមកសង្វៀនជាថ្មី Pacquiao ដណ្តើមបានខ្សែក្រវ៉ាត់ WBO មួយទៀតពី Vargas

ស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao ដណ្តើមបានខ្សែក្រវ៉ាត់ WBO មួយទៀតហើយ ក្រោយយកឈ្នះពិន្ទុអ្នកប្រដាល់វ័យក្មេងអាមេរិក Vargas មុននេះបន្តិច។

Pacquiao សន្ធប់លើដៃគូស្ទើរពេញ១២ទឹក ហើយពិសេសបានវាយអ្នកប្រដាល់ស្រករក្រោយ Vargas ឲ្យអាជ្ញាកណ្តាលរាប់ដល់៨នៅចុងទឹកទី២ទៀតផង។ ចប់ប្រកួត ចៅក្រម បានផ្តល់ពិន្ទុឲ្យតំណាងរាស្ត្រហ្វ៊ីលីពីនឈ្នះដោយពិន្ទុជាឯកច្ឋ័ន្ត ដោយពិន្ទុ ( 118 – 109, 118-109, 114 – 113 ) តែម្តង។

 

មតិយោបល់