កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរារចណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង នៅតាមបណ្តោយផ្លូវ ជាតិលេខ៥៣ មុខហាងខារ៉ាអូខេត្រពាំងឬស្សី ភូមិត្រពាំងឬស្សី ឃុំថ្មឥដ្ឋ ស្រកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
រថយន្តបង្កម៉ាក តាកូម៉ា ពណ៌ខ្មៅ ស៊េរីឆ្នាំ១៩៩៨ ពាក់ស្លាកលេខ ភ្នំពេញ 2J.7114 អ្នកបើកបរឈ្មោះ យឹម ណុល អាយុ៥២ឆ្នាំ មុខរបរថៅកែទិញគោរក្របី រស់នៅភូមិថ្មី ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ បានបុកជាមួយម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម បណ្តាលឲ្យឈ្មោះ សាយ ស៊ីម អាយុ៥២ឆ្នាំ មុខរបរ ជាជាងផ្សារដែក មានប្រពន្ធឈ្មោះ នៅ អ៊ិត អាយុ៤៩ឆ្នាំ មុខរបរ នៅផ្ទះមើលថែកូន ហើយមានកូន៩នាក់ ស្រី៤នាក់ ប្រុស៥នាក់ ហើយថែមទាំងជំពាក់លុយអង្គការ៥០០០ដុល្លារទៀតផង។
ក្រោយពេលកើតហេតុ សមត្ថិច្ចបានចុះទៅដល់កន្លែងកើតហេតុ បានវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានគរបាលស្រុក។ ចំណែកសពត្រូវប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕





មតិយោបល់