ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពីបទប្រើប្រាស់គ្រឿងញៀន

រតនគិរី: នៅវេលាម៉ោង២រសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចវរ:៧៩ ឋិតនៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី សមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនបាន១ករណី ក្នុងនោះឃាត់ខ្លួនបានមុខសញ្ញាប្រុសស្រីចំនួន៣នាក់។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមាន ទី១. ឈ្មោះសាន សុទ្ធ ហៅ ងឺ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ឃាត់ខ្លួនពីបទល្មើសប្រើប្រាស់សារធាតុញៀន។ ទី២. ឈ្មោះ ហួយ វណ្ណារា ហៅបារាំង ភេទប្រុស ជនជាតិខ្មែរ អាយុ៣៧ឆ្នាំ មុខរបរបើកបរ ឃាត់ខ្លួនពីបទល្មើសប្រើប្រាស់សារធាតុញៀន។ និងទី៣. ឈ្មោះ ញឹម ស្រីម៉ុច ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួនពីបទល្មើសប្រើប្រាស់ និងជួញដូរនូវសារធាតុញៀន។ មុខសញ្ញាទាំង៣នាក់ខាងលើនេះ មានទីលំនៅបច្ចុប្បន្នក្នុងភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ ចំណែកវត្ថុតាងដកហូតបាន ម្សៅក្រាមពណ៌សថ្លា១ថង់ ស្មើនឹងទម្ងន់១.៣៣ក្រាមសង្ស័យជាសារធាតុញៀន និងទូរសព្ទដៃ២គ្រឿង។

បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង៣នាក់ទៅកាន់ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តរតនគិរី៕

ឃាត់ខ្លួនជនសង្ស័យ៣នាក់

ឃាត់ខ្លួនជនសង្ស័យ៣នាក់

ឃាត់ខ្លួនជនសង្ស័យ៣នាក់

ឃាត់ខ្លួនជនសង្ស័យ៣នាក់

ឃាត់ខ្លួនជនសង្ស័យ៣នាក់

មតិយោបល់