បរទេស៖ អតីតកីឡាករឆ្នើមរបស់ក្លឹបកាំភ្លើងធំ Arsenal លោក Jack Wilshere បានបញ្ជាក់នៅសប្តាហ៍នេះហើយថាលោកគ្មានបំណងចូលនិវត្តពីបាល់ទាត់អាជីពឡើយទោះបីជាបច្ចុប្បន្នបានត្រឹមការងារជួយដល់កិច្ចការងាររបស់លោក Per Meretesacker ជាមួយនឈុតយុវជនរបស់ក្លឹប Arsenal ក្តី។
Wilshere បាននិយាយថា៖បច្ចុប្បន្នខ្ញុំកំពុងជួយដល់ការងារគ្រូបង្វឹករបស់ក្លឹបពីព្រោះថាក្លឹបក៏បានជួយខ្ញុំផងដែរហើយជាការងារដ៏រីករាយមួយដេលអាចជួយដល់កីឡាករវ័យក្មេងៗប៉ុន្តែទោះបីជាយ៉ាងណាខ្ញុំគ្មានបំណងចង់បញ្ចប់អាជីពភ្លាមនោះទេ។
លោកបន្តថានៅតែគិតពិចារណាអំពីអនាគតនៅឡើយហើយក៏នៅតែមានមហិច្ចិតាចង់បន្តការលេងក្នុងកម្រិតអាជីពនៅឡើយដែរដោយមិនចង់ទៅចាប់ផ្តើមអាជីពជាគ្រូបង្វឹកនៅឡើយទេ៕
មតិយោបល់