ព័ត៌មានជាតិ

សមត្ថកិច្ច​ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ពន្ធ័នឹងករណីប្រើប្រាស់សារធាតុញៀន

ភ្នំពេញ: ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ច្រាំងចំរេះ១ ធ្វើការចុះបង្ក្រាបនិងឃាត់ខ្លួនបាន កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ទី៧ ខែវិចិ្ឆកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចយឺត្រីគីឡូ៩ ស្ថិតនៅក្នុងភូមិ២ ក្រុម៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជាធានីភ្នំពេញ។

លោក ណាយ ច័ន្ទណារ័ត្ន មន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌឬស្សីកែវ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះទី១ឈ្មោះ ហ្វាហ្ស៊ី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ជនសង្ស័យទី២ឈ្មោះ ម៉ាត់ ការីម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ និងជនសង្ស័យទី៣ឈ្មោះ យ៉ា ការីន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នអ្នកទាំង៣នាក់ ស្នាក់នៅភូមិ២ ក្រុម៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ។

លោកបានបន្តទៀតថា នៅក្នុងប្រតិបត្តិការនេះដែរ គឺសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវ និងបានសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ បានបើកប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ៣នាក់ និងឧបករណ៍ប្រើប្រាស់មួយចំនួន ហើយសមត្ថកិច្ចយើងបានឃាត់ខ្លួនយកមកអធិការរដ្ឋាននគរបាលខណ្ឌ ដើម្បីធ្វើការសួរនាំ។

បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមផ្លូវច្បាប់៕

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

//youtu.be/3fOSLninXzE

មតិយោបល់