ស៊េរី 5D ថ្មីរបស់ក្រុមហ៊ុន Canon នៃកាមេរ៉ាដែលមានបេតិកភ័ណ្ឌសម្បូរបែបមួយ ផលិតផល EOS 5D បានពាំនាំនូវរូបថតទំហំពេញទៅកាន់មហាជន ដែលម៉ូដែល Mark II បានបញ្ចេញមកជាមួយនឹងការថតយកវិដេអូកម្រិត Full HD ជាលើកដំបូងបង្អស់ នៅលើផលិតផល DSLR ហើយក្រោយមក ម៉ូដែល Mark III បានចេញមកក្លាយជាផលិតផលសំណព្វមួយរបស់សហគ្រាស ក៏ដូចជាក្នុងចំណោមអ្នកថតរូបជាច្រើនដែរ។
The 5D Mark IV មានសមត្ថភាពពិសេសជាច្រើន និងបានបង្កើនសមត្ថភាពជាច្រើនទៅលើវាជាមួយនឹង Sensor ថ្មី ដែលពាំនាំមកជាមួយនឹងលទ្ធផលយ៉ាងមុតស្រួច ដោយប្រព័ន្ធ AF 61-points ដែលមានកម្រិតសមត្ថភាពខ្ពស់មិនគួរឲ្យជឿ។ The 5D Mark IV នឹងត្រូវបានក្លាយជាកាមេរ៉ាប្រភេទ DSLRs ល្អដាច់គេនាពេលបច្ចុប្បន្ន។
លក្ខណៈសម្បត្តិរបស់ The 5D Mark IV មាន៖ ប្រភេទ DSLR | ទំហំចាប់យក Full-frame CMOS | ទំហំកាមេរ៉ា 30.4MP | Lens Canon EF mount | អេក្រង់ 3.2-inch touchscreen 1,620,000 dots | Wireless Connection Wi-Fi, NFC | Maximum continuous shooting speed 7fps | វិដេអូ 4K [4096 pixels × 2160] | កម្រិតថ្ម 900 shots (VF), 300 shots (LV) (1,865 mAh) | កម្រិតអ្នកប្រើប្រាស់អ្នកជំនាញ។
សូមទស្សនាវិដេអូណែនាំអំពីកាមេរ៉ា The 5D Mark IV ដូចខាងក្រោម ៖
https://www.youtube.com/watch?v=8Z9089048wk
មតិយោបល់